សត្វឆ្កែក៏ត្រូវបានចាត់ទុកថា ជាសត្វដ៏កាចសាហាវ ដែលបានវាយប្រហារបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សមិនថា ក្មេង ឬ ចាស់ ប្រសិនបើពុំមានការជួយសង្គ្រោះទាន់ពេលវេលា ។ ជាក់ស្តែង ដូចករណីនៅក្នុងវីដេអូ នោះយើងគ្រប់គ្នានឹងស្លុតរន្ធត់យ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ត្រូវបានសត្វឆ្កែដ៏ធំ១ក្បាល បានស្ទុះវាយប្រហារខាំពុំលែងនោះទេ ។
តាមរយៈវីដេអូ បានបង្ហាញដំបូងឡើយ បុរសម្នាក់ក្នុងចំណោម២នាក់ ខណៈកំពុងបានដើរតាមផ្លូវសុខៗ ស្រាប់តែសត្វឆ្កែដ៏ធំ១ក្បាល ក្នុងចំណោម២ក្បាល បានស្ទុះទៅវាយប្រហារយ៉ាងសាហាវតែម្តង ។ សត្វឆ្កែនេះហាក់មានកំហឹងគំគួននឹងបុរសនោះខ្លាំងណាស់ ព្រោះវាពុំព្រមព្រលែងមាត់ឡើយ បើទោះបីមនុស្ស ៣ នាក់ បានយកដំបងធំវាយបណ្តេញវាក៏ដោយ ។
ទោះយ៉ាងណា បុរសនេះ ពិតជាសំណាងហើយ ដែលចុងក្រោយ កុំសត្វឆ្កែតូច១ក្បាលទៀត រត់យ៉ាងលឿន ចូលមករារាំងសកម្មភាពរបស់ឆ្កែធំដ៏កំណាចនោះ ៕ រក្សា