យោងតាមកាសែត Daily Mail ស្ត្រីជនជាតិថៃម្នាក់អាយុ ៥៩ ឆ្នាំ បានដើរនៅលើផ្លូវចម្ងាយជាង ៦០០ គីឡូម៉ែត្រ ព្រោះតែគាត់ចង់ជួបជាមួយកូនស្រីរបស់គាត់ដែលពិតជាកំពុងរស់នៅទីនោះ ។ ម្តាយដែលមានជម្ងឺវង្វេងនេះ ទីបំផុត ត្រូវបានគេរកឃើញនៅប្រទេសចិន ក្រោយពីគាត់បានបាត់ខ្លួនអស់រយៈពេល ៨ ខែ ។
ស្ត្រីរូបនេះមានឈ្មោះថា Kaeomanee Arjaw រស់នៅក្នុងខេត្ដឈាងរ៉ៃ ក្នុងប្រទេសថៃ ។ នាងត្រូវបានប្រទះឃើញនៅក្នុងទីក្រុង Kunming ប្រទេសចិន កាលពីខែមករា -ទីកន្លែងដែលគាត់កំពុងដើរនៅតាមដងផ្លូវដោយមានកាន់បង្ហាញអត្តសញ្ញាណប័ណ្ណជនជាតិថៃ ។
គេក៏នៅតែមិនទាន់ដឹងច្បាស់ថាផ្លូវមួយដែលគាត់បានធ្វើដំណើរមកទេ ។ ក្រោយពីមន្ត្រីបានកំណត់អត្តសញ្ញាណរបស់នាង កូនស្រីរបស់គាត់ឈ្មោះ Suchada ៣៥ ឆ្នាំ បានជិះយន្ដហោះជាមួយមន្ត្រីថៃ ដើម្បីមកទទួលគាត់។ ការជួបជុំគ្នារវាងម្តាយ និងកូនស្រី គឺពោរពេញទៅដោយទឹកភ្នែក និងការឱបគ្នាយ៉ាងខ្លាំងបំផុត ។
នៅក្នុងបទសម្ភាសន៍មួយ Kaeomanee បានពន្យល់ពីរបៀបដែលគាត់កំពុងព្យាយាមជួបកូនស្រីរបស់គាត់ នៅពេលគាត់បានចាកចេញពីផ្ទះកូនស្រី អស់រយៈពេល ៨ ខែ មកហើយ ។ គាត់បន្តថា៖ «ខ្ញុំបានទៅជួបកូនស្រីរបស់ខ្ញុំ គឺតាមរយៈការដើរដោយថ្មើរជើង ដោយពុំមានរថយន្តនៅជុំវិញទេ ខ្ញុំបន្តដើររហូត ។ ខ្ញុំបាននៅមានជីវិតក្នុងអំឡុងពេលធ្វើដំណើរមកកាន់ប្រទេសចិននេះ គឺដោយសារសុំអាហារគេលក់ដូរតាមផ្លូវប៉ុណ្ណោះ”។
គាត់បាននិយាយថា “នាងបានប្រាប់មន្ត្រីថានាងបានទៅទីនោះដោយជើង។ យោងតាមកូនស្រីរបស់នាង Kaeomanee ក៏បានបាត់បង់ 20 គីឡូក្រាមតាំងពីនាងបានចាប់ផ្តើមដំណើររបស់នាងមកម្ល៉េះ។ Kaeomanee និងកូនស្រីរបស់គាត់បានជិះយន្ដហោះត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅខេត្តឈាងរ៉ៃកាលពីថ្ងៃសុក្រ។
ទោះយ៉ាងណា នៅទីបំផុត Kaeomanee និងកូនស្រីរបស់គាត់ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញ នៅក្នុងខេត្ត Chiang Rai កាលពីថ្ងៃសុក្រ ៕ រក្សា