ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន SCG ដាច់ហ្វ្រាំងបុករះម៉ូតូជាច្រើនគ្រឿង កាលវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នុងនោះរថយន្តបង្កបានបុករះម៉ូតូ៤គ្រឿង និងម៉ូតូកង់បីមួយគ្រឿង ហើយរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនស៊ីផិច បើកបរដោយឈ្មោះ ព្រំ ប៊ុនណាត ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ។
រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំ បើកចូលក្រុងទាំងព្រលឹម ដាច់ហ្វ្រាំងបុករះ និងកិនម៉ូតូជាច្រេីនគ្រឿង រួមទាំង PassApp មួយគ្រឿងទៀត បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៥នាក់ ។ ខណៈពេលនេះ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងចេញអន្តរាគមន៍។
ចំណែកតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗយកទៅប៉ុស្តិ៍ ៕ ដោយ ៖ បញ្ញាស័ក្តិ