បន្ទាយមានជ័យ ៖ យុវតី ៣នាក់ បានរងរបួសធ្ងន់ ដេករណេករណូលដោយជិះម៉ូតូ បុកគោយន្តកន្ត្រៃពីក្រោយ លើកំណាត់ផ្លូវជាតិលេខ៥៨ (ផ្លូវក្រវ៉ាត់ព្រំដែន)។
មន្ត្រីនគរបាលព្រំដែនវរសេនាតូចលេខលេខ៨០៧ អោយដឹងថា ៖ គ្រោះថ្នាក់នោះកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅម្តុំប៉ុស្តិ៍ការពារព្រំដែនមហោស្រព ស្ថិតក្នុងភូមិមហោស្រព ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះត្រូវបញ្ជូនបន្ទាន់នៅមន្ទីរពទ្យស្រុកតាប្រាយ៉ា ខេត្តស្រះកែវប្រទេសថៃ។ អត្តសញ្ញាណជនរងគ្រោះនឹងស្រាវជ្រាវតាមក្រោយ៕ ដោយ ៖ បន្ទាយ