Monday, February 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ដោយសារ​គ្រឿងផ្ទុះ​ច្នៃ​មួយ​ករណី​ទៀត ហើយ​នៅ​ស្រុក​កំរៀង​

​បាត់ដំបង​ ៖ អាជ្ញាធរ​មីន បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ៤ ល្ងាច​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់ ដោយសារ​គ្រឿងផ្ទុះ​ច្នៃ​មួយ​ករណី ស្ថិតនៅ​ភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​បាន​បណ្តាល ឲ្យមាន​ជនរងគ្រោះ​ថ្នាក់ចំនួន ២​នាក់ បាន​រងរបួស ដែល​បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។ ប្រភពព័ត៌មាន ពី​បណ្តាញ​ស្ម័គ្រចិត្ត ផ្តល់ព័ត៌មាន របស់​ការិយាល័យ​ព័ត៌មាន ជន​រង​គ្រោះថ្នាក់​ដោយសា​រ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (CMVIS) ប្រចាំ​ខេត្ត​បាត់ដំបង បានឲ្យដឹងថា គ្រោះថ្នាក់​នេះ កើតឡើង​នៅ​ពេល​ជនរងគ្រោះ ព្យាយាម​យក​រំសេវ​ច្នៃ ដាក់​កំប៉ុង​ធ្វើ​ជា​គ្រឿងផ្ទុះ ក្នុង​គោលបំណង​បោក​យក​ត្រី​។​

​ប្រមុខ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន សូម​ចូលរួម​សម្តែង នូវ​ការសោកស្តាយ​ចំពោះ​ប្អូនៗ ដែល​រងគ្រោះ​ទាំងអស់ និង​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​លេង ឬ កែច្នៃ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ សូម​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ការ​នូវ​គ្រោះថ្នាក់​ដូច​ករណី​ខាងលើ​នេះ​។​

​ជាមួយនេះ អាជ្ញាធរ​មីន ក៏​គ្រោង​នឹង​រៀបចំ​មិទ្ទីង​ខួប​លើក​ទី​២០ ទិវា​ជាតិ​យល់ដឹង​ពី​មីន នា​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​កំរៀង ខេត្ត​បាត់ដំបង ខាងមុខ​នេះ​ផង​ដែរ​៕​ ​ដោយ​ ៖ ​កូឡាប​

×