វីដេអូឃ្លីបមួយ បានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសមានការហួសចិត្តគ្រប់ៗគ្នាតែម្តង ខណៈឃើញបុរសម្នាក់មិនដឹងជារកស៊ីអ្វីពេលយប់ទេ បានជិះកង់លួចអំពូលភ្លើងគេ ដែលដាក់បំភ្លឺនៅចិញ្ចើមផ្លូវមុខផ្ទះ នៅវេលាពាក់កណ្តាលអាធ្រាត្រ ។
ទោះយ៉ាងណា វីដេអូនៃហេតុការណ៍ដ៏ពុំនឹកស្មាននេះ គណនីហ្វេសប៊ុកឈ្មោះ គិត គឿង (Kith Koeung) ដែលបានចែករំលែក ពុំបានបញ្ជាក់ថា បានកើតឡើងនៅម្តុំណានោះទេ ៕ រក្សា