Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​បុក​គ្នា នៅ​មុខវិហ៊ា​រ​យេស៊ូ ស្រុក​ថ្មបាំង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ២ នាក់​

​កោះកុង​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ៨​និង​១០ នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ១​លើក បង្ក​ឡើង​រវាង ម៉ូតូ​បុក​នឹង​ម៉ូតូ នៅ​ចំណុច​មុខ​ព្រះវិហា​យេស៊ូ​គ្រិស្ត ស្ថិតក្នុង​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ២ នាក់ ។​

​ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម ៖ ១- ឈ្មោះ សឹម គោ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ បើកបរ​ម៉ូតូ Wave ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង រងរបួស​ធ្ងន់ ត្រង់​ជង្គង់​ខាងឆ្វេង និង​ផ្ទៃមុខ​។ ២-​ឈ្មោះ ហ៊​ន សំណាង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក​.​ក 1B 5473 មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង រងរបួស​ធ្ងន់ ត្រង់​ដៃជើង​ខាងឆ្វេង និង​បាក់ធ្មេញ ។​

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែ​ល​ខេត្ត​កោះកុង ។ ចំណែក ឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យើង យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ធ្វើ​ការដោះស្រាយ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×