Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការណែនាំ​កម្មវិធី​ជជែក​កម្សាន្ត Viber 10 ការ​រចនា​ថ្មី​, លាក់​លេខ​ទំនាក់ទំនង និង​ការហៅ​ទូរស័ព្ទ​ជា​ក្រុម

spot_img

(​ទីក្រុង​សេន​ហ្វ្រេន​ស៊ី​ស្កូ ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨)៖ ​កំណែប្រែ​ថ្មី​របស់​កម្មវិធី​ជជែក​កម្សាន្ត Viber ផ្ដល់​នូវ​ការ​រចនា​ថ្មី​ពណ៌​ស​រលោង​,,ការទាក់ទង​គ្នា​កាន់តែ​ងាយស្រួល​, ល្បឿន​លឿន​ជាង​មុន ២ ដង និង​បន្ថែម​លក្ខណៈពិសេស នៃ​ឯកជន​ភាព​កាន់តែ​ប្រសើរ​ឡើងដែល​ធ្វើឱ្យ​កម្មវិធី​ជជែក​កម្សាន្ត Viber ក្លាយទៅជា​កម្មវិធី​ផ្ញើ​សារ និង​ហៅ​ទូរស័ព្ទ មាន​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក​។​

​កម្មវិធី​ជជែក​កម្សាន្ត Viber ដែល​ជា​កម្មវិធី​ផ្ញើ​សារ​ឈានមុខ​គេ​មួយ​នៅក្នុង​ពិភពលោក បាន​ធ្វើ​ការប្រកាស​អំពី​ការដាក់​ឲ្យ​ដំណើរការ នូវ​កំណែប្រែ​ជុង​ក្រោយ​ថ្មី​បំផុត របស់​កម្មវិធី​ជជែក​កម្សាន្ត Viber 10 ជាមួយនឹង​ការ​រចនា​ថ្មី ផ្ដល់​ភាពងាយស្រួល​ប្រើ​ជាង​មុន សម្រាប់​អ្នក​ប្រើប្រាស់ និង​បង្កើន​ល្បឿន​ក្នុងការ​ផ្ញើ​សារ លឿន​ជាង​មុន ២ ដង​។

​ការ​រចនា​ថ្មី​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​៖

• ការ​បំលាស់​ទី​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយទៀត​នៅ​ក្នុង​កម្មវិធី មាន​ភាពសាមញ្ញ និង​ងាយស្រួល ជាមួយ​ទម្រង់​រចនា​ថ្មី​ពណ៌​ស​រលោង ផ្ដល់នូវ​អ្វី​ដែល​អ្នកប្រើប្រាស់​ត្រូវកា​រ និង​ទៅ​ដល់​កន្លែង ដែល​ពួកគេ​រំពឹងថា​នឹង​រកឃើញ​។

• ងាយស្រួល​ក្នុង​ការ​ចូល​ប្រើ ទោះ​ការជជែក​កម្សាន្ត​មាន​លក្ខនណៈ​ជា​ឯ​កជនក្ដី​, ជា​ក្រុម ឬ​សហគមន៍​ក្ដី រួម​ទាំង​មាតិកា​សាធារណៈ ដែល​អ្នកប្រើប្រាស់​ចូល មន​ចិត្ត គឺ​ស្តិតនៅ​កន្លែង​តែ​មួយ ។

• កន្លែង “​ហៅ​ទូរស័ព្ទ​” ស្ថិតនៅ​ក្នុង​អេក្រង់​តែមួយ ចំពោះ​កំណែទម្រង់​ចុងក្រោយ​របស់​កម្មវិធី​ជជែក​កម្សាន្ត Viber ដែល​ផ្ដល់​ជូន​ឲ្យ​អ្នកប្រើប្រាស់ អាច​ស្វែងរក​ការនិយាយ​ទូរស័ព្ទ​ចុងក្រោយ​បំផុត​របស់​ពួកគេ​, ចូល​ប្រើ​សៀវភៅ​កត់ត្រា​លេខ​ទំនាក់ទំនង និង​ការគ្រប់គ្រង Viber Out របស់​ពួកគេ

​កំណែប្រែ​ថ្មី​របស់​កម្មវិធី​ជជែក​កម្សាន្ត Viber 10 ផ្ដល់​នូវ​លក្ខណៈ​ពិសេស​ថ្មី​ចំនួន​២ ដែល​បង្ហាញ​ពី​តម្លៃ​របស់​កម្មវិធី​ជជែក​កម្សាន្ត Viber ជា​កម្មវិធី​ទំនាក់ទំនង ដែល​មាន​ប្រសិទ្ធិភាព​, អនុភាព និង​មាន​លក្ខណៈ​ឯកជន​។

• លាក់​លេខ​ទំនាក់ទំនង (Hidden-number Chats) ៖ នៅ​ក្នុង​ការជជែក​បែប​សហគមន៍ កម្មវិធី​ជជែក​កម្សាន្ត Viber អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់ ធ្វើការ​ភ្ជាប់​និង​ផ្ញើ​សារ​ជាមួយគ្នា ដោយ​មិន​ចាំបាច់​ផ្ដល់​លេខ​ទូរស័ព្ទឲ្យ​គ្នា​ទៅវិញទៅមក​។ ការ​ផ្ដល់​ជូន​នេះ អនុញ្ញាត​ឲ្យមាន​ការស្ម័​គ្រចិ​ត្ត​ទៅវិញទៅមក ក្នុង​ការផ្លាស់ប្តូរ​លេខ​ទំនាក់ទំនង​គ្នា ជាមួយ​មនុស្ស​ថ្មី តាមរយៈ​ការសន្ទនា​នៅក្នុង​សហគមន៍ ប៉ុន្តែ​នៅតែ​ធានាថា ពួកគេ​នៅតែ​មាន​សុវត្ថិភាព​។ អ្នក​ប្រើ​អាច​ធ្វើ​ការទំនាក់ទំនង ដោយ​ចូល​ទៅ​កាន់ ជីវប្រវត្តិ​របស់​អ្នក​ប្រើ​នៅ​ក្នុង​សហគមន៍ ឬ​ពី​បញ្ជី​អ្នកចូលរួម​នៅក្នុង​អេក្រង់​ព័ត៌មាន​សហគមន៍​។ នៅពេលដែល​ពួកគេ​គិតថា អាច​ធ្វើការ​ទំនាក់​ទ​នង​គ្នា​បាន ពួកគេ​អាច​បង្ហាញ​លេខ​ទូរស័ព្ទ​របស់​ពួកគេ​ទៅវិញទៅមក និង​ទំនាក់ទំនង​គ្នា ដោយ​គ្មាន​ការកំណត់​។

• ការហៅ​ទូរស័ព្ទ​ជា​ក្រុម (Viber Group Calls) ផ្ដល់​ឱ្យ​អ្នកប្រើប្រាស់ អាច​ធ្វើការ​ហៅ​ទូរស័ព្ទ​ជា​ក្រុម ដែល​មាន​សមាជិករ​ហូ​តដល់ ៥ នាក់ ដោយ​ចាប់ផ្តើម​បង្កើត “​ការហៅ​ទូរស័ព្ទ​ជា​សម្លេង​ជា​ក្រុម (Group Voice Call)” ដោយ​ការបន្ថែម​សមាជិក​ផ្សេងទៀត ទៅក្នុង​ការហៅ​ដែលមាន​ស្រាប់ ឬ​ដោយ​ចាប់ផ្តើម​ពី​ការជជែក​ជា​ក្រុម ដែល​មាន​ស្រាប់​ក៏បាន​។ សម្រាប់ “​ការហៅ​ទូរស័ព្ទ​ជា​វីដេអូ​ជា​ក្រុម (Group Video Call)” នឹង​ផ្ដល់ជូន​នៅពេល​ក្រោយ​ទៀត​។

ជាមួយនឹង​ការ​រចនា​ទម្រង់​ថ្មី​សម្រាប់​អ្នកប្រើប្រាស់ និង​ការបង្កើន​សមត្ថភាព កម្មវិធី​ជជែក​កម្សាន្ត Viber 10 នៅតែ​បន្ត​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ក្នុង​ការរក្សា​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់ ១០០% ដោយ​ការបំលែង​ព័ត៌មាន​កុំឲ្យ​អាន​បាន​នៅ​ចុង​ទាំងស​ង​ខាង (end-to-end encryption) នៅក្នុង​ការសន្ទនា​ជា​លក្ខណៈ​ឯកជន​, ការសន្ទនា​លក្ខណៈ​ជា​ក្រុម និង​ការហៅ​ទូរស័ព្ទ​។

​លោក Djibel Agaoua នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Viber បាន​មាន​ប្រសា​ន៍​ថា​៖ “​ការបង្ហាញ​ខ្លួន​របស់​កម្មវិធី​ជជែក​កម្សាន្ត Viber 10 គឺ​ធ្វើឡើង​បន្ទាប់​ពី​ការស្រាវជ្រាវ និង​ការធ្វើ​តេស្ត​របស់​អ្នក​ប្រើ ដើម្បី​ផ្ដល់ជូន​នូវ​ភាព​ល្អ​ឥតខ្ចោះ និង​ភាពងាយស្រួល​ប្រើប្រាស់ ក្នុងការ​ធ្វើ​ទំនាក់ទំនង សម្រាប់​អ្នក​ប្រើប្រាស់​កម្មវិធី​ជជែក​កម្សាន្ត Viber នៅ​ទូទាំង​ពិភពលោក​”​។

​លោក Djibel Agaoua បាន​បន្តទៀតថា​៖ “​ក្រុមហ៊ុន Viber មាន​បេសកកម្ម​ស្នូល​របស់​ខ្លួន ក្នុង​ការផលិត​កម្មវិធី​ឲ្យ​កាន់តែ​លឿន​, កាន់តែ​ងាយស្រួល​ប្រើ និង​មាន​សុវត្ថិភាព​ខ្ពស់​។ កម្មវិធី​ជជែក​កម្សាន្ត Viber 10 ថ្មី ផ្ដល់​ឱ្យ​អ្នកប្រើប្រាស់ ធ្វើ​ការទំនាក់ទំនង បាន​យ៉ាង​ងាយស្រួល និង​ដោយ​ប្រយ័ត្នប្រយែង ខណៈ​ដែល​កម្មវិធី​ជជែក​កម្សាន្ត Viber នេះ​នៅ​តែងតែ​ធានា​នូវ​ឯកជន​ភាព និង​ការការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។ យើង​សង្ឃឹមថា អ្នក​ប្រើប្រាស់​របស់​យើង នឹង​រីករាយ​ជាមួយ​ការផ្លាស់ប្តូរ​ទាំង​នេះ ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន ជាមួយ កំណែទម្រង់​ថ្មី​របស់​កម្មវិធី​ជជែក​ក​ម្សន្ត Viber”​។

​កម្មវិធី​ជជែក​កម្សាន្ត Viber 10 នឹង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​សម្រាប់​អ្នកប្រើប្រាស់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ហើយ នៅលើ App Store និង Google Play Store ។

Rakuten Viber ផ្ដល់ជូន​នូវ​វិធី​ទូរស័ព្ទ ដើម្បី​ភ្ជាប់​មនុស្ស​ទាំងអស់​នៅក្នុង​ពិភពលោក ដោយ​មិន​គិត​ថា​ពួកគេ​ជា​នរណា ឬ​មកពីណា​ទេ​។ អ្នកប្រើប្រាស់​ទាំងអស់​នៅក្នុង​ពិភពលោក មាន​លទ្ធភាព​ទទួលបាន​នូវ​លក្ខ​​ណៈ​ពិសេស​ជា​ច្រើន ដូចជា​ការជជែក​មួយ​ទល់​មួយ​, ការហៅ​ទូរស័ព្ទ​ជា​វីដេអូ​, ការផ្ញើ​សារ​ជា​ក្រុម និង​ព័ត៌មាន​បច្ចុប្បន្នភាព និង​ការពិភាក្សា​ជាមួយនឹង​ម៉ាក​និង​តារា​ល្បីៗ ដែល​ពួកគេ​ចូលចិត្ត​។ យើង​ធានាថា អ្នក​ប្រើប្រាស់​របស់​យើង​មាន​សុវត្ថិភាព ក្នុង​ការចែករំលែក​អារម្មណ៍​របស់​ពួកគេ​។

Rakuten Viber គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Rakuten Inc ដែលជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិច (E-commerce) និង​សេវាកម្ម​ហិរញ្ញវត្ថុ​។ Rakuten Viber គឺជា​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ របស់​ក្លឹប​បាល់ទាត់​អេ​ស្ប៉ា​ញ Barcelona និង​ជា​ដៃគូ​ផ្លូវការ សម្រាប់​កម្មវិធី​ផ្ញើ​សារ និង​ការហៅ​ទូរស័ព្ទ របស់​ក្រុម​បាល់បោះ Golden State Warriors ។

​ចូលរួម​ជាមួយ​កម្មវិធី Viber នៅថ្ងៃនេះ ហើយ​រីករាយ​ជាមួយ​បទ​ពិសោធន៍ នៃ​ការទំនាក់ទំនង​ដ៏​ល្អ​បំផុត នៅក្នុង​ពិភពលោក​។
​សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​យើងខ្ញុំ​តាមរយៈ media@viber.com៕​ ​ដោយ​ ៖ កូឡាប

 

spot_img
×