រូបភាពមួយត្រូវបានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃទី ២៧ មករា ២០១៩ ហើយកំពុងត្រូវបានគេចែករំលែកយ៉ាងខ្លាំងក្លា ។ អ្នកទស្សនាទាំងឡាយគិតថានេះជារូបភាពក្មេងប្រុសម្នាក់ និងពស់ថ្លាន់វែងអន្លាយប្រវែង ៨ម៉ែត្រ ដែលបុរសអ្នកថតជាឪពុកក្មេងបាន…”ពណ៌នា”! ។
ប៉ុន្តែតាម Daily Mail ការពិតទៅវាជាពស់ថ្លាន់៣ក្បាល តម្រៀបគ្នាបន្តកន្ទុយគ្នា រួមមានថ្លាន់ប្រវែង ៣,១ម៉ែត្រ ពីរក្បាល និង១ក្បាលទៀតប្រវែង ៣,៦ម៉ែត្រ ។
យ៉ាងនេះក្តីប្រិយមិត្តខ្លះពុំឯកភាពនឹង Daily Mail ទេ ។ ព្រោះថា វាមានកន្ទុយតែ២ ហេតុនេះថ្លាន់ខាងលើមាន២ក្បាលប៉ុណ្ណោះ ។
គេថាពស់ថ្លាន់នេះ២ក្បាលក៏បានដែរ ព្រោះនៅអូស្ត្រាលីមានប្រភេទថ្លាន់ Olive ដែលប្រវែងមធ្យមតាមទំហំដងខ្លួននេះគឺ ៤ម៉ែត្រ ។
ចុះប្រិយមិត្តវិញយល់ថា Daily Mail លើកឡើងត្រឹមត្រូវដែរឬទេ ។ ព្រោះមកទល់ពេលនេះ ម្ចាស់រូបភាពនៅពុំទាន់មានមតិអ្វីទេ! ៕ ចន្ទ្រា