លោកហេង រតនា អគ្គនាយស៊ីម៉ាក់ បានថ្លែងតាមរយ:ផេកហ្វេសប៊ុកនៅថ្ងៃ ទី២២កុម្ភ:នេះថា គ្រោះថ្នាក់ដោយឌុយក្បាលសាកទូរសព្ទ័ iPhone ។
សូមសំដែងនូវការសោកស្តាយចំពោះ លោក សោម សុជាតិ ដែលជាប្រធានគំរោងបោសសំអាតមីន និងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ័ ។ ជាទូរសព្ទ័ប្រភេទ iPhone ។
លោកអគ្គនាយក បានបញ្ជាក់ថា នេះគឺរឿងមិនគួរឱ្យ ជឿទាល់តែសោះ ព្រោះកំលាំងផ្ទុះខ្លាំង បង្កកម្ទេចប្រអប់ដៃទាំងមូល របួសខ្លួន និងកផងដែរ។ លោកសុជាតិ ជាមនុស្សខិតខំបំពេញភារកិច្ចណាស់ ជាពិសេសការងារប្រតិបតិ្តការ ដែលបានឡើងឋានះជាបន្តបន្ទាប់ តាំងពីជាអ្នកដោះមីន ទៅជាប្រធានការិយាល័យប្រតិបតិ្តការ ទៅជាអនុប្រធានកងឯកភាព និងក្លាយជាប្រធានគំរោងនេះ ដែលមានកំលាំងប្រតិបតិ្តការជាង៥០០នាក់។
សារនេះសូមសំដែងការសោកស្តាយ ចំពោះពិការភាពនេះ និងចង់ចែករំលែកក្រេីនរំលឹក អ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់គ្នា សុំយកចិត្តទុកដាក់ខ្ពស់បំផុត ៕ ដោយ៖ កូឡាប