Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន និង​ឃាត់ខ្លួន​មនុស្ស​ជាង​៣០០​នាក់ និង​ដកហូត​ថ្នាំញៀន​មួយចំនួន​ ​នៅ​មជ្ឈមណ្ឌល​កម្សាន្ដ Rock

spot_img

​ភ្នំពេញ​ ៖ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ដ Rock, ឃាត់ខ្លួន​មនុស្ស​ជាង​៣០០​នាក់ និង​ដកហូត​ថ្នាំញៀន​មួយចំនួនធំ នៅ​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រតិបត្តិការ​ទាំង​កណ្ដា​ល​រាត្រី​នេះ មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំង​អាជ្ញាធរ និង​នគរបាល​រាប់សិប​នាក់​ផ្សេងទៀត​។​

​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា មនុស្ស​ដែល​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ចំនួន​៣១២​នាក់ ដែល​ជា​បុគ្គលិក និង​អ្នកពាក់ព័ន្ធ​។ បច្ចុប្បន្ន​មនុស្ស​ដែល​ឃាត់ខ្លួន ត្រូវបាន​យក​ទៅ​សាកសួរ​បន្ដ​ទៀត នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ផងដែរ​៕ ដោយ​ ៖ កូឡាប​

 

spot_img
×