ឆ្កែញីមួយក្បាលត្រូវបានរកឃើញដោយក្រុមអ្នកសង្គ្រោះសត្វមួយក្រុម នៅក្នុងប្រទេសកូរ៉េ ។ ប៉ុន្តែ អ្វីដែលគួរឲ្យអាសូរបំផុត គឺមាត់របស់វា ត្រូវបានគេភ្លះយ៉ាងវែងដែលមើលទៅដូចតួអង្គ Joker កំពូលមនុស្សអាក្រក់ក្នុងរឿង Batman ។
យោងតាមការបង្ហោះនៅលើហ្វេសប៊ុកមួយ ស្លាកស្នាមរបួសនេះ អាចត្រូវបានភ្លះដោយកាំបិត ឬ អាចត្រូវដុតជាមួយភ្លើង ។ សត្វឆ្កែដ៏កំសត់នេះ ក៏ត្រូវរលាកភ្លើងនៅលើជើងរបស់វា និងឆ្លងរោគធ្ងន់ធ្ងរនៅលើក្រញ៉ាំជើង ។ ហើយជើងមុខរបស់វាក៏បានបាក់ផងដែរ ។
ពុំត្រឹមតែប៉ុណ្ណឹងទេ មាត់របស់វាក៏ត្រូវចងជាប់ ដែលជាហេតុធ្វើឲ្យវាពុំអាចស៊ីចំណីអាហារ ឬ ផឹកទឹកបាន ។ ប៉ុន្តែ នៅទីបំផុត ក្រុមសង្គ្រោះបានកាត់យកចេញខ្សែចង និងរកឃើញក្នុងមាត់របស់វាពោរពេញដោយរបួសដែលមានឆ្លងការឆ្លងទៀតផង ។
ទោះយ៉ាងណា សត្វឆ្កែដ៏អភព្វនេះត្រូវបានយកទៅព្យាបាលនៅឯមន្ទីរពេទ្យយ៉ាងយកចិត្តទុក តាមរយៈការវះកាត់ឡាស៊ែរ ៕ រក្សា