តាម MSN Elismit អាយុ ១៧ឆ្នាំ រស់នៅ Aulcland ប្រទេសញូហ្ស៊េឡែន នៅសុខៗនាងលាន់ឮស្នូរចម្លែកក្នុងត្រចៀកខាងឆ្វេងរៀងរាល់ពេលនាងចលនាថ្គាម ។ មួយសប្តាហ៍បានកន្លងទៅនៅតំបន់ត្រចៀកនោះ ចាប់ផ្តើមឈឺខ្លាំងរហូតមិនអាចហាមាត់បាន ។
នាងក៏ទៅមន្ទីរពេទ្យ ដោយនឹកថាប្រហែលជារលាក ។ ប៉ុន្តែម្ចាស់ថ្លៃអើយ អ្វីដែលសូម្បីគ្រូពេទ្យក៏នឹកស្មានពុំដល់ គឺខាងក្នុងត្រចៀករបស់ Eli គឺជារុក្ខជាតិបៃតង១ដើម បានចេញពន្លកខៀវខ្ចី និងកំពុងលូតលាស់យ៉ាងល្អ ។
វេជ្ជបណ្ឌិតបានថ្កៀបយកចេញ រួចវាស់ឃើញរុក្ខជាតិបៃតងនេះ មានប្រវែង ៣ Cm នៅទាំងគ្រាប់ និង…ឫស ។
វេជ្ជបណ្ឌិត Mrchel Nerfe នាយកមន្ទីរពេទ្យប្រាប់ថា ២០ឆ្នាំប្រកបអាជីពនេះលោកពុំដែលប្រទះករណីដូចខាងលើទេ ហើយថារន្ធត្រចៀកសម្បូរសំណើមអាចនាំឲ្យគ្រាប់រុក្ខជាតិប៉ិចពន្លក តែវាពុំអាចចាប់ឫសចូលក្នុងស្បែករបស់មនុស្សបានទេ ៕ ចន្ទ្រា