Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបុក​ម៉ូតូ ស្លាប់​ឪពុក ​ម្ដាយ បន្សល់ទុក​នូវ​កូនតូច​ ២​ នាក់ ​ជា​ក្មេង​កំព្រា​

​ខេត្ដ​កំពង់ស្ពឺ ៖ ​នគរបាល​ចរាចរណ៍​ខេត្ដ ក្រុង​ចុះ​សម្របសម្រួល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បំផុត បង្ក​ឡើង​ដោយ​រថយន្ដ​សណ្ដោង​រឺ​ម៉ក​បុក​ម៉ូតូ​មួយគ្រឿង នៅ​ចំណុច​លើស្ពាន ធ្នួ​ស​លួង ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ បណ្ដាល​ឲ្យ​ស្លាប់​ឪពុក​ ​ម្ដាយ បន្សល់ទុក​នូវ​កូនតូច​២​នាក់​ជា​ក្មេង​កំព្រា​។​

នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោ ង​១០​និង​៤៥​នាទី លើផ្លូវ​ជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ ៥០ ស្ថិតក្នុង​ភូមិ​ភ្នំ​ដី សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​រថយន្ដ​០១​គ្រឿង ម៉ាក​FUSO ពណ៌​លឿង ផ្លាកលេខ ភ្នំពេញ​3A.6127​សណ្ដោង​សឺ​មី​រ៉ឺម៉ក ពណ៌​ខៀវ ផ្លាកលេខ​ភ្នំពេញ 4A.0925 តៃកុង​ឡាន​រត់គេចខ្លួន​ក្រោយ​កើត​ហេតុ​។

​តាម​ការបញ្ជាក់​ពី​នគរបាល​ចរាចរណ៍​គឺ​រថយន្ដ​បើកបរ​ពី ទិស​ខាង​លិចទៅ​ទិសខាងកើត​លុះ​មកដល់​ត្រង់ចំណុច ដូចខាងលើ​បាន​ទៅបុក​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ស៊េរី​២០១២ ផ្លាកលេខ​ព្រៃវែង​1F-2386 បើកបរ​ម៉ុ​តូ​មានឈ្មោះ វ៉ា​វ៉ាត ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​(​ស្លាប់​) ប្រ ពន្ធ​ឈ្មោះ​អូន ភាស់ អាយុ​៣២​ឆ្នាំ​ប្រពន្ធ​(​ស្លាប់​)​ឈ្មោះ​វ៉ាត វ៉ាន់​ថា ភេទ​ស្រី អាយុ​៦​ឆ្នាំ ត្រូវជា​កូន​និង​ឈ្មោះ​វ៉ាត រក្សា ភេទ​ប្រុស អាយុ​១​ឆ្នាំ​កូន​ទាំងពីរ​គ្មាន​របួស​មាន​ទីលំនៅ​ភូមិ​តា​មោ ឃុំ​ព្រែក​អ​ន្ទះ​ស្រុ ក​ពោធិ៍​រៀង ខេត្តព្រៃវែង បើកបរ​ប​ញ្ច្រា សទិស​គ្នា មូលហេតុ រថយន្ត​បើក​ជៀស​ម៉ូតូ​នៅ​លើស្ពាន និង​អាចមកពី​កត្ដា​ផ្លូវ​តូចចង្អៀត​ព្រោះ​ស្ថិតនៅ​លើស្ពាន​តែម្ដង​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លេ​ី សមត្ថកិច្ច​និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រថយន្ដ​និង​អ្នក​បើកបរ​ដើម្បី​ទទួលខុសត្រូវ​តាមច្បាប់ ចំពោះ​មធ្យោបាយ​បង្ក បាន​យកមក​រក្សាទុក​បណ្ដោះអាសន្ន​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​អយ្យការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ ដោយ ៖ កូឡាប