ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ធ្វើការឃាត់ខ្លួនខណៈដែលបានក្លែងជាមន្ត្រីនគរបាលបានបោកប្រាស់ស្រីស្នេហ៍យកម៉ូតូហុងដាឌ្រីមនិងទូរស័ព្ទដៃ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ.២០១៩ នៅខាងមុខផ្សារស៊ិនជូរី ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ឥឡូវត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយទាប ឃាត់ខ្លួនបានទាំងម៉ូតូផង តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏ដូចជាលោកវរសេនីយ៍ឯក អធិការនគរបាលស្រុកស្វាយទាបផង ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ៖ ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ រស់ ណាក់ មានទីលំនៅឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀងនិងបានក្លែងធ្វើជាមន្ត្រីនគរបាលជាតិឈ្មោះ ណាក់ វីរះ អត្តលេខ០៤០៦៨ ។
សូមបញ្ជាក់ផងដែរថា ៖ ការឃាត់ជនសង្ស័យខាងលើបានកាលពីថ្ងៃទី២២ខែកុម្ភះឆ្នាំំ២០១៩នៅវេលាម៉ោង១៦ និង១៥នាទី ខណៈពេលដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍លើដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទួលអង្គុប ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបានបន្តទៀតថា ៖ ក្រោយពីកម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យបានកសាងសំណុំរឿង រួចបានប្រគល់ជនសង្ស័យរួមទាំងម៉ូតូជាវត្ថុតាងទៅអោយសមត្ថកិច្ចខាងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញនៅថ្ងៃទី ២៣ ខែកម្ភៈ ឆ្នាំ.២០១៩នេះ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ ដោយ ៖ វ៉ៃកូ