Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ចុងភៅ​ភោជនីយដ្ឋាន​មួយ សម្លាប់​ត្រី​ចាប់​បោក​នៅលើ​ថ្នល់ កំពុង​ទទួលរង​ការ​រិះគន់ថា​…​គគ្រិច គ្មាន​អនាម័យ​

​វីដេអូ​ថ្មីៗ​មួយ ដែល​បង្ហាញ​ឲ្យ​បុគ្គលិក​ចុងភៅ​ម្នាក់ នៃ​ភោជនីយដ្ឋាន​មួយ នៅក្នុង Kota Kemuning, Shah Alam សម្លាប់​ត្រី​តាមរយៈ​ចាប់​បោក​នៅលើ​ថ្នល់ ដែល​មើលទៅ​ហាក់ដូច​គ្មាន​អនាម័យ​ទាល់តែសោះ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ។​

​យោងតាម The Star ក្រុមប្រឹក្សា​ក្រុង Shah Alam បាននិងកំពុង​ធ្វើការ​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​នេះ​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន ។ ប្រធាន​ទំនាក់ទំនង​សាជីវកម្ម MBSA លោក Shahrin Ahmad បាន​ពន្យល់ថា ការធ្វើ​អនាម័យ​អាហារ នៅ​កន្លែង​ទាំងនេះ មិនគួរ​ត្រូវបាន​ចាត់ទុក​ធ្វើជា​រឿង​ស្រាល​នោះទេ ។​

​គាត់​បន្ថែមថា​៖ «​យើងខ្ញុំ​ក៏បាន​ត្រួត​ពិនិត្យមើល​គ្រឿងផ្សំ ត្រូវបាន​ប្រើ​នៅក្នុង​ការត្រៀម​រៀបចំ​អាហារ និង​ភេសជ្ជៈ ។ អ្វីៗ​ទាំងអស់នេះ ត្រូវបាន​យកមក​ពិចារណា​សម្រាប់​សុខុមាលភាព​របស់​ភ្ញៀវ​» ។​

​យោងទៅតាម​សេចក្តីណែនាំ​ដែល​កំណត់ដោយ​ក្រុមប្រឹក្សា​មូលដ្ឋាន នោះ​ការរៀបចំ​ម្ហូបអាហារ​ណាមួយ គួរតែ​ត្រូវបានធ្វើ​នៅក្នុង​ផ្ទះបាយ ជំនួស​ឱ្យ​ផ្លូវ​ច្រក​ខាងក្រោយ​នៃ​ភោជនីយដ្ឋាន ៕​ រក្សា