តាមតួលេខស្ថិតិប្រជាជននៅទីនេះ ក្នុង១ឆ្នាំៗ ជីកបានមាសរាប់រយលានដុល្លារ។
ពេលនិយាយដល់ទ្វីបអាហ្វ្រិកគេតែងនឹកភ្នក “ដល់ភាពអន់ថយ និងភាពអត់ឃ្លាន” ។ ក្នុងទ្វីបនោះដែរ មានប្រទេសមួយចំឡែក ថ្វីបើក្រ តែមានមាសជីកពុំចេះអស់។

សាធារណរដ្ឋម៉ាលី នៅអាហ្វ្រិកខាងលិច មានខឿនសេដ្ឋកិច្ចអន់ថយ ប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពខ្វះខាតស្បៀងយ៉ាងខ្លាំង។ ប្រទេសនេះស្ថិតនៅយ៉ាងជ្រៅក្នុងដែនគោក មានភ្លៀងតិចតួចបំផុត ហេតុនេះ វិស័យកសិកម្មក៏មានសភាពដូចឧស្សាហកម្មដែរ។
ពលរដ្ឋម៉ាលី អាចនាំចូលស្បៀងពីប្រទេសផ្សេង។ ប៉ុន្តែដោយសារប្រទេសដែលនៅជិតខាងខ្លួន ក៏គ្មានស្បៀងឧបត្ថម្ភខ្លួនឯងផង ជាហេតុនាំឲ្យពួកគេត្រូវបង្ខំទិញស្បៀងពីតំបន់ដ៏ឆ្ងាយ ធ្វើឲ្យស្បៀងអាហារនៅទីនេះមានតម្លៃដ៏ខ្ពស់។
រូបតាមស្ថិតិ ក្នុង១ឆ្នាំៗប្រទេសម៉ាលី ជីកបានមាសមានតម្លៃរាប់រយលានដុល្លារ។ ម្ចាស់រ៉ែនៅតំបន់មួយអាចរកបានក្នុង១ឆ្នាំដល់ទៅ ៥០លានដុល្លារ។

ប្រទេសម៉ាលី ឈរលំដាប់ទី៣ ក្នុងចំណោមប្រទេសដែលធ្វើអាជីវកម្មមាស ធនធានដ៏មានតម្លៃនេះអាចរកឃើញនៅគ្រប់ទីកន្លែងនៅប្រទេសម៉ាលីដោយគ្រាន់តែមានឧបករណ៍កាយដីគេអាចរកមាសបាន ប្រាក់ចំណូលរបស់ប្រជាជននៅទីនេះក៏ត្រូវបានគិតជាមាសដែរ។ បើគិតជាប្រាក់ចំណូល “មាស” ច្រើនបែបនេះ ប៉ុន្តែដោយសារតម្លៃស្បៀងអាហារថ្លៃកប់ពពក ធ្វើឲ្យពួកគេបានត្រឹមមួយចម្អែតក្រពះប៉ុណ្ណោះ។
កម្រិតប្រាក់ចំណូលរបស់ពលរដ្ឋម៉ាលីពុំគ្រប់គ្រាន់នឹងការទូទាត់ស្បៀងអាហារបរិភោគដែលមានតម្លៃថ្លៃជាងមាសទៅទៀត។
នៅលើពិភពលោកក្រៅពីម៉ាលី នៅមានតំបន់មួយទៀតដែលស្ថិតក្នុងសភាព “សើចពុំរួច យំពុំចេញ” នោះគឺឈូងសមុទ្រពែក្ស ដែលសម្បូរធនធានប្រេងកាត ប៉ុន្តែបែរជាខ្វះប្រភពទឹកសាបយ៉ាងធ្ងន់ធ្ងរ ជាហេតុធ្វើឲ្យទឹកតែងតែថ្លៃជាងប្រេង៕ សូយន