Friday, April 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនជាច្រេីននាក់ផ្ទុះការតវ៉ាបិទផ្លូវមុខធនាគារជាតិ ដោយទាមទារឲ្យជួយដោះស្រាយពាក់ព័ន្ធនឹងធនាគារ​ Huione & H Pay​

ភ្នំពេញ ៖ ជនជាតិចិនជាច្រេីននាក់ផ្ទុះការតវ៉ាបិទផ្លូវមុខធនាគារជាតិ ដោយទាមទារឲ្យជួយដោះស្រាយពាក់ព័ន្ធនឹងធនាគារ​ Huione & H Pay​ ដេីម្បីដោះស្រាយយកលុយពួកគាត់មកវិញ។ ហេតុការណ៍​នេះបានបង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅវេលាម៉ោង​ ២និង៣០នាទីរសៀល​ ថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៦​ ដែលស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។
ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ​ បានចុះទៅដល់ទីតាំងខាងលេី​ និងបានឲ្យជនជាតិចិនទាំងនោះ​ ធ្វេីការបេីកផ្លូវឡេីងវិញផងដែរ។
អតិថិជនចិនរបស់ ហួយវ័ន ផេ (Huione Pay) បានប្រមូលផ្តុំគ្នានៅមុខធនាគារជាតិ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ដើម្បីស្វែងរកការអន្តរាគមន៍ក្នុងការទាមទារយកប្រាក់ដែលបាត់បង់ បន្ទាប់ពីធនាគារកណ្តាលកម្ពុជាបានលើកឡើងថា ការទាមទារយកមកវិញទំនងជាមិនកើតឡើងពីក្រុមហ៊ុនដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលអាជ្ញាប័ណ្ណរបស់វាត្រូវបានដកហូតជាងមួយឆ្នាំមុន។
ធនាគារជាតិនៃកម្ពុជា បានប្រកាសដកហូតអាជ្ញាបណ្ណរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ (HUIONE PAY PLC.) ជាផ្លូវការ ដោយផ្អែកលើលិខិតចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ព័ត៌មានសំខាន់ៗជុំវិញការផ្អាកនេះរួមមាន៖
មូលហេតុ: ការដកហូតនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Huione Pay បានប្រកាសបិទសេវាកម្មជាបណ្ដោះអាសន្ន និងមានការដកប្រាក់មិនបានរបស់អតិថិជនជាច្រើន ក្រោយពីក្រុមហ៊ុនប្តូរឈ្មោះមកជា H-Pay និងជាប់ពាក់ព័ន្ធនឹងបញ្ហាលំហូរសាច់ប្រាក់ ។
ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់ ហួយ​វ័ន ផេ ម​.​ក​(HUIONE PAY PLC.) ត្រូវ​បាន​ដកហូត​អាជ្ញា​បណ្ណ​ធ្វើ​ប្រតិបត្ដិការ យោង​តាម​លិខិត​ចុះ​តាំងពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​បាន​បំពេញ​កាតព្វកិច្ច​ជម្រះបញ្ជី​រំលាយ​គ្រឹះស្ថាន​តាម​នីតិវិធី​ច្បាប់​ចប់​ជា​ស្ថាពរ ដោយ​ក្រុមហ៊ុន​សវន​កម្ម រី​ច​ឆ៍ & ផាត​នើ​រ​(REACHS & PARTNERS Co.,Ltd)​។ ក្នុង​ន័យ​នេះ​រាល់​កាតព្វកិច្ច​ទូទាត់​ជូន​ម្ចាស់បំណុល​(​ដែល​ក្នុង​នោះ​រួម​មាន​អតិថិជន​ផង​ដែរ​)​របស់​គ្រឹះស្ថាន​នេះ ត្រូវ​បាន​បំពេញ​ចប់​សព្វគ្រប់​រួចរាល់​ស្រប​តាម​នីតិវិធី​ច្បាប់​។
ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​បន្ត​ថា ដោយ​មើលឃើញ​ពី​សកម្មភាព ចរាចរ ទិញ លក់ ឬ​ទូទាត់​ទ្រព្យសកម្ម​គ្រីប​តូ ដែល​មិន​ត្រឹមត្រូវ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា ស្ដី​ពី ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ទ្រព្យសកម្ម​គ្រីប​តូ និង​សេចក្ដីថ្លែងការណ៍​របស់​ស្ថាប័ន​ពាក់ព័ន្ធ​, ធនាគារជាតិ​បាន​ក្រើនរំឭក​ឱ្យ​សាធារណជន និង​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មេត្តា​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ទ្រព្យសកម្ម​គ្រីប​តូ​ទាំងនេះ ដ្បិតថា មក​ទល់​ពេល​បច្ចុប្បន្ន មិន​ទាន់​មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ណាមួយ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​ផ្ដល់​សេវា​ពាក់ព័ន្ធ នឹង​ទ្រព្យសកម្ម​គ្រីប​តូ​នោះ​នៅឡើយ​ទេ​៕រក្សាសិទ្ធដោយ៖សុទ្ធលី

×