ភ្នំពេញ ៖ រថយន្តធុនយក្សដឹកកុងតឺន័រ និងថែមឥវ៉ាន់យ៉ាងសន្ធឹកបន្ធាប់ទៀតនៅពីលើ បានចូលក្រុងទាំងព្រឹក នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ វេលាម៉ោងជាង៧ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យមានការកកស្ទះ និងធ្វើឱ្យបាក់ដៃស្ពានថែមទៀត។
សូមអាជ្ញាធរ និងសមត្ថកិច្ចនគរបាលចរាចរណ៍ ជួយពិនិត្យ និងអនុវត្តន៍ចំណាត់ការលោកអភិបាលរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពផង។
ឱអស់លោកអ្នកធំ មានលុយ មានអំណាចអើយ គួរតែអាណិតប្រមុខរាជរដ្ឋាភិបាលផង លោកប្រឹងប្រែងកសាងណាស់ ហេតុអ្វីអស់លោកអ្នកមានលុយ គិតតែបំផ្លាញសម្បត្តិជាតិអញ្ចឹង(ផ្លូវ ថ្នល់ ស្ពាន -ល-)
នាព្រឹកព្រលឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រថយន្តដ៏ធំនិងដ៏វែងមួយគ្រឿង បានធ្វើដំណើរយ៉ាងរលូនរហូតឆ្លងមកដល់ចំណុចលេីស្ពានស្ទឹងមានជ័យ ។
អ្វីជាការភ្ញាក់ផ្អើលនិងពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លា នោះ គឺ រថយន្តដ៏វែងនិងដ៏ខ្ពស់នេះ បានប៉ះនឹងក្បាលស្ពានស្ទឹងមានជ័យ ធ្វើដំណើរលែងរួច ដែលកំពុងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។
អ្នកតែងតែធ្វើដំណើរផ្លូវនេះ រិះគន់អាជ្ញាធរខណ្ឌមានជ័យ និងអភិបាលរាជធានីភ្នំពេញ ថា បើខាងចាប់ម៉ូតូអត់មួក ភ្លេចបិទភ្លើងស៊ីញ៉ូ និង ជិះបញ្ច្រាសឆ្លងផ្លូវបន្តិចបន្តួច មិនដែលលេីកលែងឡើយ ។ ប៉ុន្តែពេលរថយន្តដ៏ធំឆ្លងកាត់បែបនេះវិញ “ភ្នែកស្រវាំងមើលលែងឃើញ”។
បន្ទាប់ពីមានករណីរថយន្តធំចូលក្រុងហើយមានបង្កគ្រោះថ្នាក់នៅស្ពានអាកាសស្ទឹងមានជ័យនេះ មហាជនបានលើកឡើងថាប្រហែលជាប៉ូលីសឬសមត្ថកិច្ច ជំនាញនៅតាមមាត់ច្រករាជធានីភ្នំពេញ ពិសេសនៅតាមផ្លូវក្រវ៉ាត់ក្រុងនានា គោលដៅទាំងនោះចេះចាប់ដៃជាមួយអ្នកបញ្ជាឡានធំនេះហើយមើលទៅបានចូលយ៉ាងរលូនបែបនេះ ។ អាជ្ញាធរ ក្រុងភ្នំពេញបានដាក់បទបញ្ជាយ៉ាងដាច់ខាត មិនឲ្យរថយន្តធំចូលក្រុងខុសម៉ោងកំណត់នោះទេសូមបញ្ជាក់ថារថយន្តធំត្រូវបានអាជ្ញាធររាជធានីអនុញ្ញាតឲ្យចូលក្រុងតែក្នុងពេលយប់ស្ងាត់តែប៉ុណ្ណោះ ចំណែកឯពេលថ្ងៃ មិនអនុញ្ញាតឲ្យចូលក្រុងឡើយ។ ករណីរថយន្តធំចូលក្រុងនេះ នៅតែមានការលើកឡើងថា ក្រុមហ៊ុនទំនងជាងមិនគោរពតាមបទបញ្ជារបស់អាជអាជធរក្រុងភ្នំពេញឬយ៉ាងណា បានជារថយន្តធំចេញទៅចូលក្នុងក្រុងតាមអំពើចិត្តបានយ៉ាងដូច្នេះ៕ ដោយ ៖ កូឡាប