យ៉ាងតិចមានគ្រូ ប្រមាណ ២០០នាក់ នៅសាលារដ្ឋរបស់អ៊ីតាលី បានត្រៀមចូលសិក្សាវគ្គពិសេស ។ នៅវគ្គនោះគេនឹងបង្រៀនពីរបៀបបណ្តេញខ្មោចព្រាយចេញពីសិស្ស ពេលដែលត្រូវពួកវា…ចូលសណ្ឋិត ។
តាមស្ថានីយ៍ទូរទស្សន៍ Sputnik វគ្គសិក្សាដែលមានថេរៈវេលា ៤០ម៉ោង ត្រូវបានបង្រៀនដោយគ្រូៗមកពីសកលវិទ្យាល័យព្រះចៅអធិរាជ Regina Aspotolorum ដែលមានទំនាក់ទំនងជាមួយព្រះវិហារវ៉ាទីកង់ (Vatican) ជាអ្នកបង្ហាត់ បង្រៀន ។
គោលគំនិតពីវគ្គសិក្សាពិសេសមានបង់ថ្លៃ (៤៥០ ដុល្លារ) នេះផ្តើមចេញពីរដ្ឋមន្ត្រីក្រសួងអប់រំអ៊ីតាលី Marco Buscetti ហើយទទួលបានការគាំទ្រពីសំណាក់បណ្តាគ្រូគង្វាលគ្រិស្តសាសនាគាំទ្រ ។
ប្រតិកម្មនឹងទង្វើបែបនេះរបស់រដ្ឋាភិបាលក្រុមប្រឆាំងបានប្រកាសថា ៖ “ប្រទេសនេះ មានកិច្ចការច្រើនត្រូវដោះស្រាយជាជាងបញ្ហាលងបន្លាចរបស់ពួកព្រាយសាតាំង (Satan) ។ ពួកគេបន្តថានេះជាសញ្ញានៃការរុញច្រានសង្គមឲ្យវិលត្រឡប់ទៅយុគ្គសម័យកណ្តាល” ។
សមាជិកសភាក្នុងក្រុមប្រឆាំង ស្តីបន្ទោសរដ្ឋាភិបាល ។
អតីតប្រធានសភា Laura Boldrimi ពោលថា ៖ “សាលារៀនមិនសុវត្ថិភាពបន្ទប់សិក្សាមិនឆ្លើយតបសំណូមពរ រីឯគ្រូបង្រៀនមិនមានបៀវត្សរ៍គ្រប់គ្រាន់…។ ចុះក្រសួងអប់រំធ្វើស្អីទៅ? ឃោសនារឿងបណ្តេញខ្មោចព្រាយឬ!?” ។
ប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ!?
ចន្ទ្រា