វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើល និងសឹងតែមិនគួរឲ្យជឿ ចេញពីប្រទេសកាណាដា បានបង្ហាញនូវទិដ្ឋភាពដ៏កម្រមួយ ស្ថិតនៅតាមបណ្តោយដងទន្លេ Niagara ស្ថិតក្នុង Ontario ក្បែរបឹង Erie ។
សេវាកម្មប៉ូលីសតំបន់ Niagara បានចែករំលែកវីដេអូមួយ បង្ហាញឲ្យឃើញនូវអ្វីដែលត្រូវបានគេពិពណ៌នាថាជា «រលកស៊ូណាមិទឹកកក» ។
អ្នកឯកទេសខាងឧត្ដុនិយមវិទ្យានៃសារព័ត៌មាន ABC7 លោក Mike Nicco បាននិយាយថា៖ «រលកស៊ូណាមិទឹកកកនេះ បង្កើតឡើង គឺនៅពេលដែលខ្យល់ខ្លាំងបានរុញច្រានទឹកកពីផ្ទៃទឹកមកលើផ្ទៃដី» ។
ល្បឿនខ្យល់ 60 mph បានបក់ដុំទឹកកកដ៏ធំៗ ទៅផ្ទប់នឹងជញ្ជាំងបឹង បង្កើតទៅជាគំនរដុំទឹកកកដ៏ធំសម្បើម នៅតាមដងផ្លូវ ។
ហេតុការណ៍នេះបានបង្ខំឲ្យពួកមន្ត្រី ត្រូវបិទផ្លូវសំរាប់ដើរលំហែកាយមាត់ទន្លេ Niagara ដើម្បីការពារសុវត្ថិភាពអ្នកបើកបរ ៕ រក្សា