ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ត្រូវពស់ស្រការចាស់ចឹកជើង បណ្តាលឲ្យរងរបួស ខណៈពេលទៅលាងជើងទឹកពាងក្បែរផ្ទះ។លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ក្មេងប្រុសរងគ្រោះ ឈ្មោះ សូត ឈីលីភិញ អាយុ១១ ឆ្នាំ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបន្តថា៖ មុនពេលកើតហេតុវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ កុមារារងគ្រោះមុនពេលឡើងទៅលើផ្ទះដេក បានដើរទៅលាងជើងនឹងទឹកពាងក្បែរផ្ទះ ក៏ត្រូវពស់ស្រការចាស់ចឹកត្រូវចំកជើងខាងឆ្វេង ហើយត្រូវបានឪពុកម្តាយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក បានទាន់ពេល ។ បច្ចុប្បន្នក្មេងរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរបង្អែកស្រុកថ្មពួក ៕ ដោយ ៖ កូឡាប