Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ធុន​ធំ​ដែល​ឆ្លៀតឱកាស​ចូល​ក្រុង​ខុស​ម៉ោង ត្រូវបាន​ឃាត់​យកមក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​យុន ស៊ុន​

ភ្នំពេញ​ ៖ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានកំណត់​រួចហើយ​នូវ​គោលដៅ​២​កន្លែង ដូចជា តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ និង​ផ្លូវជាតិ​លេខ​១ ដើម្បី​ឃាត់​រថយន្ត​ធុន​ធំ​ចូល​ក្រុង​ខុស​ម៉ោង ហើយ​មន្ត្រីនគរបាល​ច​រាច​រណ៍ បាន​បោះតង់​ប្រចាំការ​នៅ​គោលដៅ​ទាំង​២​នោះ ២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​ចំពោះ​រថយន្ត​ធុន​ធំ​ដែល​ចូល​ខុស​ម៉ោង​មួយចំនួន​តូច ក៏​នៅតែ​កើតមាន ប៉ុន្តែ​បើ​មើល​ភាគរយ​នៃ​ការគោរព​វិធានការ​នេះ គឺ​បាន​ចូលរួម​អនុវត្តបាន​ច្រើន ដោយ​យើង​អាច​សង្កេត​ត្រង់​ផ្លូវ​វាង​ក្រុង នោះ​យើង​នឹង​ដឹង​ពី​ភាគរយ នៃ​ការចូលរួម​គោរព​ច្បាប់​។​

​សូម​មហាជន កុំ​ធ្វើការ​វាយតម្លៃ​រហ័ស ឬ​លឿន​ពេក ដោយសារ​ការអនុវត្ត​ច្បាប់​អោយ​ល្អ វា​ទាមទារ​ពេលវេលា និង​ឆ​ន្ទះ​ចូលរួម​ខ្ពស់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​សូមជម្រាបថា វេលា​ម៉ោង​០៨:៣០​នាទី​ត្រង់ចំណុច​ស្ពាន​អាកា​ស្ទឹងមានជ័យ​​មាន​រថយន្ត​ម៉ាក HYUNDAI​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-0247 (​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​យុន ស៊ុន​)​បានធ្វើ​ដំណើរ​តាម​បណ្តោយ​សម្តេច​មុនី​រ៉េត ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បាន​បត់​ស្តាំ បណ្តាល​ឲ្យ​កន្ទុយ​ក្រោយ​រថយន្ត កៀរ​នឹង​បង្កាន់ដៃស្ពាន​តែម្តង ក្រោយពេល​កើតហេតុ​សមត្ថកិច្ច នៅ​គោលដៅ​បាន​ចាប់​ឃាត់​រថយន្ត​ហើយ​បាន​បញ្ជូនមក ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​ ៕ ​ដោយ​៖​កូ​ឡាប​