ភ្នំពេញ ៖ ផេកហ្វេសប៊ុក ឈ្មោះស៊ឹង សុមុន្នីនាថ បានសរសេរថា នៅយប់ថ្ងៃទី26 ខែកុម្ភ: ឆ្នាំ 2019 វេលាម៉ាង 11និង50 នាទីយប់ មានឡានធំដឹកទំនិញ ម៉ាក Hyundai ពាក់ផ្លាកលេខ 3A 1959 (កងដឹកជញ្ចូន ឆ.ន) បុកចូលផ្ទះបងស្រីរបស់ខ្ញុំលក់ទូរស័ព្ទខូចខាតអីវ៉ាន់ទាំងស្រុង ។
ប្រភពដដែលបានបន្តថា តៃកុងឡានរត់គេចខ្លួនបាត់ ហើយមកដល់ពេលនេះ នៅមិនទាន់មានតំណាងខាងរថយន្តនេះ ចូលមកដោះស្រយនៅឡើយទេ សូមសារព័ត៌មានជួយផ្សប់ផ្សាយបន្តផង សូមអរគុណ ទីតាំនៅកែងស្តុបចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រហូតមកដល់ពេលនេះ ហើយគ្មានអ្នកណា មកដោះស្រាយទេ សូមជួយ share បន្តអោយម្ចាស់រថយន្តចេញមុខដោះស្រាយ។
បើតាមនគរបាលមូលដ្ឋានបានបញ្ជាក់ថា រថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកបរជ្រុលរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ ។
ហេតុការណ៍នេះកើតឡើងនៅចំណុចស្តុបចំការដូង(ផ្លូវចូលសាលាកសិកម្ម) ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង២៤និង៣៤នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃតី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។
តាមព័ត៌មានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 3A-1959 មានបិទស្លាកសញ្ញា «កងដឹកជញ្ជូន(ឆ.ន)» នៅពីចំហៀងកាប៊ីនរថយន្ត (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) ។ ចំណែកម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប៉ែន សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ពុំមានរងរបួស) ។
ពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ភាគីម្ចាស់ផ្ទះមិនសហការជាមួយសមត្ថកិច្ចជួយអន្តរាគមន៍ដោះស្រាយឡើយ ។
សង្ខារមនុស្សមិនទៀងទេ ហើយក៏គ្មានបុគ្គលណាម្នាក់កើតមករើសភាពមានបានបានដែរ ដូច្នេះរស់នៅជាមួយភាពថ្លៃថ្នូរគោរពគ្នាទៅវិញទៅមក ព្រោះជីវិតមិនទៀងទេ កំពុងតែដេកងាប់មិនដឹងខ្លួនក៏មានដែរ កុំអោយគេនិយាយសង្គមអន់មនុស្សថោក។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បានកំណត់រួចហើយនូវគោលដៅ២កន្លែង ដូចជា តាមបណ្តោយផ្លូវទំនប់កប់ស្រូវ និងផ្លូវជាតិលេខ១ ដើម្បីឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង ហើយមន្ត្រីនគរបាលចរាចរណ៍ បានបោះតង់ប្រចាំការនៅគោលដៅទាំង២នោះ ២៤ម៉ោងលើ២៤ម៉ោង។
ចំពោះរថយន្តធុនធំដែលចូលខុសម៉ោងមួយចំនួនតូច ក៏នៅតែកើតមាន ប៉ុន្តែបើមើលភាគរយនៃការគោរពវិធានការនេះ គឺបានចូលរួមអនុវត្តបានច្រើន ដោយយើងអាចសង្កេតត្រង់ផ្លូវវាងក្រុង នោះយើងនឹងដឹងពីភាគរយ នៃការចូលរួមគោរពច្បាប់។
សូមមហាជន កុំធ្វើការវាយតម្លៃរហ័ស ឬលឿនពេក ដោយសារការអនុវត្តច្បាប់អោយល្អ វាទាមទារពេលវេលា និងឆន្ទះចូលរួមខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ៕ ដោយ ៖ កូឡាប