Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដែល​គេ​សម្លាប់​យក​ទៅ​ដុត​បំបាត់ភស្តុតាង ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​

​ខេត្ត​បន្ទាយមានជ័យ ៖ ​ក្រោយពេល​ដែល​មាន​ករណី ឃាតកម្ម​ដុត​សម្លាប់​មនុស្ស លោកស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យ កម្លាំង​នគរបាល​ជំនាញ​ទៅ​ព​និត្យ​មើលឃើញថា ជនរងគ្រោះ​ត្រូវបាន​ឃាតករ​សម្លាប់​ហើយ ដុត​ចោល​កណ្តាល​ព្រៃ​។ កម្លាំង​នគរបាល​ជំនាញ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​ដើម្បី​ឈាន​ទៅ​រក​ចាប់ខ្លួន​ឃាតករ​។​

​សព​ដែល​ត្រូវ​បាន​ដុត និង​កង់​និង​កង់ឡាន​ចោល​នៅ​កណ្តាល​ព្រៃ​ត្រូវ កម្លាំង​នគរបាល​ជំនាញ​អះអាង ជា​អំពើ​ឃាតកម្ម ហើយ​បាន​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ហើយ ដែល​ប្រទះឃើញ​នៅ​អំឡុង​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចម្ងាយ​ពី​ដី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រមាណ​៦​គីឡូម៉ែត្រ ស្ថិត​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ។​ជនរងគ្រោះ ឈ្មោះ ហា​ន់ សុ​ធន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ដែល​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើ​ការត្រួតពិនិត្យ និង​ស្រាវជ្រាវ​អោយបាន​ច្បាស់លាស់ ដើម្បី​ឈាន​ទៅរក​ចាប់ខ្លួន​ឃាតករ​ដៃដល់ ។​

​ក្រោយពេល​ដែល​មាន​ករណី​ឃាតកម្ម​ដុត​សម្លាប់​ជនរងគ្រោះ គឺ​លោក​ឧត្តមសេនីយទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​អោយ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ទៅ​ពិនិត្យ​មើល​ឃើញ​ថា ជនរងគ្រោះ​ត្រូវបាន​ឃាតករ​សម្លាប់​ហើយ ដុត​ចោល​កណ្តាល​ព្រៃ ដោយ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​ឈាន​ទៅរក​ចាប់ខ្លួន​ឃាតករ​ដែល​សាហាវ​សម្លាប់​នេះ ។ ករណីនេះ គឺ​កម្លាំង​នគរបាល​មិនទាន់​ហ៊ាន​ផ្តល់ព័ត៌មាន​ជូន​នៅឡើយ ព្រោះតែ​កំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​រក​ចាប់ខ្លួន​ឃាតករ​ដៃដល់​ដែល​ឃោ​ឃៅស​ម្លាប់ ហើយ​ដុត និង​កង់​ឡាន​យ៉ាង​ព្រៃផ្សៃ​បំផុត ៕ ដោយ​ ៖ កូឡាប​