ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅមុខផ្សារពាណិជ្ជកម្ម នាទីប្រជុំជនក្នុងក្នុងព្រះសីហនុ។
សមត្ថកិច្ចឲ្យដឹងបន្រថា ពេលនេះខាងរថយន្តពន្លត់អគ្គីភ័យ កំពុងចេញទៅអន្តរាគមន៍ជួយពន្លត់។
សមត្ថកិច្ចឲ្យដឹងព័ត៌មានបឋមថា ករណីភ្លើងឆេះខាងលើនេះ កើតឡើងបណ្តាលមកពីជាងផ្សារដែក ពេលកំពុងផ្សារដែក ក៏ធ្លាក់កំទេចភ្លើង ប៉ះចំគំនរសំរាមស្ងួត រួច ក៏កើតទៅជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
យ៉ាងនេះក្តី ពេលនេះរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចេញអន្តរាគន៍ទប់ស្កាត់ភ្លើងឆេះភ្លាមៗ។
សមត្ថកិច្ចនគរបាលឱ្យដឹងថា ពេលនេះ ភ្លើងមិនបានឆេះរាលដាល ឆ្លងទៅដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ រស់នៅក្បែរទីកន្លែងមានអគ្គីភ័យនោះទេ៕ ដោយ៖ ដែន សីមា