Mike Aquillina អាយុ ២៩ឆ្នាំ រស់នៅ New Jersey អាមេរិក ជាម្ចាស់របស់អណ្តើកចម្លែកឈ្មោះ Hope (សង្ឃឹម) ឲ្យដឹងថា គាត់បានទទួលអណ្តើកនេះពីមិត្តភក្តិឈ្មោះ Gerard ដែលជាអ្នកជំនាញបង្ហាត់ពូជអណ្តើក ។ គេពុំដឹងពីមូលហេតុដែលអណ្តើកកំសត់១ក្បាលនេះ ត្រូវរងទទួលឡើយ ។
ព្រោះតែវាមានជំងឺចម្លែកបែបនេះ តម្រូវឲ្យរស់នៅដាច់ពីហ្វូង ហើយការថែទាំទៀតសោតទាមទារត្រូវប្រយ័ត្នប្រយែងបំផុត ។
តាមលោក Aquillina ដែលជាម្ចាស់ឲ្យដឹងថា ៖ “ខ្ញុំត្រូវរក្សាទឹកឲ្យបានស្អាត ហើយឲ្យវារស់នៅក្នុងបរិស្ថានមួយដែលទន់ “តាមដែលអាចធ្វើបាន” -ព្រោះបេះដូងរបស់វាស្ថិតនៅក្រៅស្នូក ។
Hope កំពុងក្លាយជាបាតុភូតលើកទឹកចិត្តមួយដល់មនុស្សទាំងឡាយដែលជួបរឿងអភ័ព្វដូចវា ។ ក្តីសង្ឃឹម (Hope) ឈ្មោះរបស់វាកំពុងជាកម្លាំងចិត្តមួយ ជួយឲ្យពួកគេប្រយុទ្ធដើម្បីជីវិតតស៊ូដើម្បីរស់ ៕ ចន្ទ្រា