Tuesday, September 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​មួយ​សំបុក​នៅ​ខេត្តកំពង់ធំ​

​កំពង់ធំ​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​​ព្រឹក​​​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដោយមាន​ការសម្របសម្រួល​និតិ​វិធី ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​​ខ្ញុំ​បាទ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ដល់​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ចេញ​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន ១៤ នាក់ ក្នុងភូមិ​សាស្ត្រ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។​

​លោកស្នងការ​បាន​បន្ថែ​ម​ថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​មួយ​សំបុក​ធំ​នេះ​ធ្វើឡើង​​ក្រោម​ការដឹកនាំ ដ៍​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ លោក សុខ លូ អភិបាល​​ខេត្តកំពង់ធំ ។​

​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ ក្រោម​ការដឹកនាំ ​ដ៍​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ ។​ ឯកឧត្តម តែងតែ​យកចិត្តទុកដាក់ ជំរុញ​ដល់​កងកម្លាំង​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន គ្រប់ពេលវេលា ។​

​ដោយ​ទទួលបាន​ពត៌មាន បទល្មើស​គ្រឿងញៀន កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ប្រើប្រាស់​វិធានការ​ជំនាញ នៅ​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ​២០១៩ ។
​ដោយមាន​ការដឹកនាំ​សម្របសម្រួល​នីតិវិធី ពី​លោក​ ​អ៉ិ​ត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ
​កម្លាំង នគរបាល​ជំនាញ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន បានចេញ​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ជួញដូរ​ដោយ​
​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី នៅ​ចំណុច​ផ្លូវលំ​ ស្ថិតនៅ​ភូមិ​សំ​រឹត ឃុំ​សំបូរ ស្រុក ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ៖ ឈ្មោះ មាស ឆេង​អាន (​ឡូញ​) ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ាស៊ីន​ត្រាក់ទ័រ រស់នៅ​ភូមិ​កែ​រ៉ង ឃុំ​ឈើទាល ​ស្រុក​សណ្តាន់ និង​ធ្វើការ​ដកហូត​បាន​ថ្នាំញៀន​ចំនួន ៤៣ កញ្ចប់ ទម្ងន់ ៧ ក្រាម​និង​ទូរស័ព្ទ ០១​គ្រឿង ។

​បន្ទាប់មក​កម្លាំង​យើង​បាន​អនុវត្ត​វិធានការ​ជំនាញ និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​និតិ​វិធី ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ កម្លាំង​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់គ្រឿង​ញៀន​​បាន​ចំនួន ១៣​នាក់ ៖១.​ឈ្មោះ ឆុន វ៉ែន ភេទ ប្រុស ២០ ឆ្នាំ ។ ២.​ឈ្មោះ យ៉ុ​ន ម៉ៅ ភេទ ប្រុស អាយុ ២០ ឆ្នាំ​រស់នៅ​ភូមិ​សំរិត ឃុំ សំបូរ ស្រុក ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។​ ៣.​ឈ្មោះ ប៊​យ វុទ្ធី ភេទ ប្រុស អាយុ​១៨ ឆ្នាំ ។ ៤.​ឈ្មោះ គៀន សុផល ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ​រស់នៅ​ភូមិ បា​ជ័យ ឃុំ សណ្ដាន់ ស្រុក សណ្តាន់ ខេត្តកំពង់ធំ​។​ ៥.​ឈ្មោះ ឯក វីរៈ ភេទ ប្រុស អាយុ ២៧ ឆ្នាំ​រស់នៅ​ភូមិ ជី​លែង ឃុំ មានជ័យ ស្រុក សណ្តាន់ ខេត្តកំពង់ធំ​។​ ៦.​ឈ្មោះ ហែម គឹមហុង ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ សំបូរ ឃុំ សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​ ៧.​ឈ្មោះ ឈឿន ឆុង ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​ជ្រូក ឃុំ សំបូរ ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​។ ៨.​ឈ្មោះ កេ​ន ដា​នី ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ កែ​រ៉ង ឃុំ ឈើទាល ស្រុក សណ្តាន់ ខេត្តកំពង់ធំ​ ។ ៩.​ឈ្មោះ ឈុំ ឆេង​អ៊ា​ន់ ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ក្នុងភូមិ បាក់​ស្រី ឃុំ គោល ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​ ។ ១០.​ឈ្មោះ សួរ ឈុនលី ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ក្នុងភូមិ ជី​លែង ស្រុក សណ្តាន់ ខេត្តកំពង់ធំ​។​ ១១.​ឈ្មោះ ជួន ឈាង ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ​ក្នុងភូមិ ក្របៅ ឃុំ ឈូក ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​។ ១២.​ឈ្មោះ សុខ សារ៉ាត់ ភេទ ប្រុស អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ ទួល​ធ្នួ​ង ឃុំ គោល ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ​។ ១៣.​ឈ្មោះ ស៊ុន ស៊ាំ​ង ភេទ ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ក្នុងភូមិ តា​អោក ឃុំ ឈូក ស្រុក​ប្រាសាទ​សំបូរ​ខេត្តកំពង់ធំ ។​

​ប​ច្ច​ប្បន្ន​កម្លាំង​ជំនាញ​យើង​កំពុង​កសាង​សំណុំរឿង វត្ថុតាង និង​ជនសង្ស័យ​ខាងលើ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់ ជា​អាណាព្យាបាល សូម​យកចិត្ត​ទុក​​ដាក់​ត្រួតពិនិត្យ​រ៉ា​ល់​សកម្មភាព របស់​បុត្រាបុត្រី របស់ខ្លួន នៅពេល​ដែលមាន​សកម្ម​ភាព អប្ប​កិរិយា​ប្រែប្រួល ខុស​ប្រក្រតី ជួនកាល​អាច​សេពគប់​ធ្លាក់ចូល​ជាមួយ​មុខសញ្ញា​ប្រើប្រាស់ ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ។ ហើយ​បើសិនជា​អស់លោក អាណាព្យាបាល​មានការ​សង្ស័យ ជាមួយ​បុត្រាបុត្រី ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ សូម​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ​នៅ​មូលដ្ឋាន ឬ​អាចមក​ជំ​នាក់​ទំនង​ជាមួយ​ម​ន្រី្ត​ជំនាញ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​ធ្វើ​ស្វែងរក​សារធាតុ​ញៀន​ខុសច្បាប់ ដើម្បី​អោយដឹងពី​លទ្ធផល​ជាក់ច្បាស់ បើសិនជា​បុត្រាបុត្រី​មាន​ផ្ទុក​សារធាតុ​ញៀន​ខុសច្បាប់ អាច​សហការ​ជាមួយ​សមត្ថកិច្ច ​យក​បុត្រាបុត្រី​ទៅ​បន្សាប​សារធាតុ​ញៀន នៅ​ទីកន្លែង​ផ្ដល់​សេវា​បន្សាប មណ្ឌល​សុខភាព មណ្ឌល​កែប្រែ​ជាដើម ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ សូម​អំពាវនាវ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់ សូម​ចូលរួម​សហការជា​មួយ​អាជ្ញាធរ មាន​សមត្ថកិច្ច ដែនដី នៅពេល​ដែលមាន​សកម្ម​ភាព បទល្មើស គ្រឿងញៀន កើតមានឡើង​ក្នុង​មូលដ្ឋាន​របស់​​បងប្អូន ដើម្បីអោយ​សមត្ថកិច្ច​យើងខ្ញុំ មាន​មូលដ្ឋាន​ឈានទៅ​បង្ក្រាប​មាន​ប្រសិទ្ធភាព និង​លុប​បាត់​បទល្មើស​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន របស់​បងប្អូន ស្របតាម​គោល​​នយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ដោយ​ ៖ កូ​ឡាប​

×