នៅវេលាម៉ោង5និង45នាទី ថ្ងៃទី27 ខែកម្ភៈ ឆ្នាំ2019 មានករណីរថយន្តហាយឡែនឌ័រមួយគ្រឿង បានបើកលឿនខ្លាំងពេក បែកកង់ទាញ ធ្លាក់ផ្លូវ បុកដើមឈើ ឆេះទាំងស្រុង ដែលហេតុការណ៍នេះ បានកើតឡើងនៅផ្លូវជាតិលេខ4 ចន្លោះ គីឡូរលេខ148 ស្ថិតនៅក្នុង ភូមិគេរីវន្ត័ ឃុំស្ទឹងឆាយ ស្រុកកំពុងសិលា ខេត្តព្រះសីហនុ។
ប្រភពបានអោយដឹងថា រថយន្តហាយឡែនឌ័រមួយគ្រឿងនេះបើកបរដោយជនជាតិចិនមួយក្រុម មកពីភ្នំពេញសំដៅ ទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ ភូមិគេរីវន្ត័ឃុំស្ទឹងឆាយស្រុកកំពុងសីលា បានបែកកង់រ៉េចង្កូចទាញធ្លាក់ចិញ្ចើមផ្លូវបុកជាមួយដើមឈើ ពេញមួយទំហឹង បណ្តាលអោយឆេះ រថយន្តតែម្តងយ៉ាងសន្ធោសន្ធៅតែម្តង។ ប្រភពដដែលពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះ មិនទាន់ដឹងថា មានមនុស្សស្លាប់ឬ យ៉ាងណានោះឡើយ ដោយនៅក្នុងបានឆេះទាំងស្រុងហើយ ដោយពេលកើតហេតុភ្លាមៗជនជាតិចិនទាំងនោះ បានហៅរថយន្តក្រុង ឡើងជិះបន្តពីកន្លែងកើតហេត អស់ហើយ ហើយសមត្ថកិច្ចក៍មិនស្គាល់អត្តសញ្ញាណនោះជនជាតិចិននោះឡើយ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបានអន្តរាគមន៍ ប្រើរថយន្តបាញ់ទឹកពន្លត់ ហើយក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន រីឯរថយន្តនេះរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដេីម្បីស្រាវជ្រាវបន្ត៕ ដោយ:ស្រីនាថ