Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ទេច​មី​កញ្ចប់ និង​ទឹកក្រូច​នាំចូល​ពី​បរទេស ដែល​ខូចគុណភាព​កំពុង​ដាក់​លក់​នៅ​ខេត្ត​បន្ទាយមានជ័យ​

​ខេត្ត​បន្ទាយមានជ័យ​៖ កម្ទេច​មី​កញ្ចប់ និង​ទឹកក្រូច​នាំចូល​ពី​បរទេស​ដែល​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន សរុប ១១ គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ធ្វើការ​ដកហូត​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការសហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដោយ​បាន​ត្រួតពិនិត្យ​ទៅលើ​ទំនិញ​វេច​ខ្ចប់​ស្រាប់​នៅ​ផ្សារកណ្តាល និង​តាម​គេហដ្ឋាន​តាំង​លក់ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​

​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​កម្ទេច​មី​កញ្ចប់ និង​ទឹកក្រូច​នាំចូល​ពី​បរទេស​ដែល​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន សរុប ១១ គីឡូក្រាម ហើយ​ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ធ្វើ​កំណត់ហេតុ​ដកហូត និង​ស្នើសុំ​គោលការណ៍​កម្ទេចចោល​នៅពេល​ក្រោយ​។​

​បន្ទាប់​ពី​ត្រួតពិនិត្យ​រួចរាល់​មន្ត្រី​ជំនាញ​បាន​ឱ្យ​តំណាង​ម្ចាស់​ទំនិញ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ដាក់​តាំង​លក់​ទំនិញ​ខូច​គុណភាព និង​ហួស​កាល​បរិ​ចេ្ឆ​ទ​ប្រើប្រាស់​បន្តទៀត ករណី​មិន​រាង​ចោល​នឹង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ដោយ​:​កូឡាប​