Thursday, March 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទលួចរថយន្ត០១គ្រឿងម៉ាក BYD ស៊េរី 2025 របស់មន្រ្តីACU

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២០:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (លួចរថយន្ត០១គ្រឿងម៉ាក BYD ស៊េរី 2025 ពណ៌ខ្មៅ) ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ៣៨៥ក្រុមទី៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខដីឡូត៍លេខ១៦ ផ្លូវលេខ២៧១ស្ទួន ក្រុមទី៣ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៨:២០នាទី។

ជនសង្ស័យ:ឈ្មោះ អ៊ុង ដារ៉ាឆៃកុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ (មានសារធាតុញៀន)។

វត្ថុតាងចាប់យករួមមាន៖រថយន្ត០១គ្រឿងម៉ាក BYD ស៊េរី 2025 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ CH-1139 មានលេខតួ: LCOC74C41S7065566 (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចនៅពេលកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។

ជនរងគ្រោះ:ឈ្មោះ ង៉ែត សារិន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីអង្គភាពប្រឆាំងពុករលួយ (ACU) ស្នាក់នៅផ្ទះ លេខ១២P ផ្លូវលេខ២៧១ស្ទួន ក្រុមទី៣ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×