ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅមុននេះបន្តិចមានអគ្គីភយ័ឆេះអាគារ ដែលជនជាតិចិនស្នាក់នៅមួយកន្លែង នៅលើភ្នំ ក្នុងសង្កាត់លេខ៣ ទល់មុខកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃ១មិនា២០១៩ ប៉ុន្តែពុំមានជនរងគ្រោះនោះទេ។
សមត្ថកិច្ចឱ្យដឹងថា អគ្គីភ័យនេះ ភ្លាមៗសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភយ័ទៅអន្តរាគមន៍ជួយពន្លត់និងចូលរួមជួយពន្លត់ពីរថយន្តដឹកទឹកឯកជនមួយចំនួនផងដែ។
សមត្ថកិច្ចចុះអន្តរាគមន៍ផ្ទាល់ថ្លែងថា អគ្គីភយ័នេះឆេះចេញពីចង្ក្រានដាំបាយ ក្នុងនោះក្រុមពន្លត់អគ្គីភយ័បានចូលទៅគ្រប់គ្រងបានហើយនៅវេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃដដែល អាចទប់ស្កាត់បានមិនអោយរាលដាលធ្ងន់ធ្ងរ និងថាមនុស្សនៅក្នុងអគារនេះត្រូវបានជន្លៀសចេញទាន់ពេល មិនមានអ្នករងគ្រោះឡើយ៕ ដោយ ៖ ដែនសីមា