ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានឱ្យដឹងថាៈបុរសដែលជាអ្នកបើកបររថយន្តធុនធំប្រភេទវ៉េអងដឹកដែកម្នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ខណៈពេលកំពុងបើកបររថយន្តហើយបានជាន់ហ្វាំងរថយន្តទាំងប្រថុចញុចជាហេតុធ្វើឱ្យដែក នៅលើកន្ទុយរឺម៉ករថយន្តសណ្តោងបានរួលរអិលមកខាងមុខបុកប៉ះនឹងកាប៊ីនក្បាលរថយន្តគៀបអ្នកបើកបរគៀបជាប់ក្នុងរថយន្តតែម្តង ។
ហេតុការណ៍នៃគ្រោះថា្នក់ចរាចរណ៍ខាងលើនេះបានកើតឡើងនាយប់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩វេលាម៉ោង២១ និង ៣០នាទីយប់ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។
សមត្ថកិច្ចខាលលើបានឱ្យដឹងថាៈបុរសដែលជាអ្នកបើកបររថយន្តខាងលើមានឈ្មោះ ថ្លាន អាយុ៥២ឆ្នាំមានទីលំនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាលបើករថយន្ត Mercedes ពណ៌ស ស្លាកលេខ ភ្នំពេញ ៣E ០២៩២ និងតួ ភ្នំពេញ 4A 5408 បានរងរបួសធ្ងន់(បាក់កជើងទាំងសងខាង)។
ប្រភពដដែលបានឱ្យដឹងទៀតថាៈនៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយមានដឹកដែកពេញរឺម៉ករថយន្តលុះមកដល់ត្រង់ចំណុចខាងលិចក្បាលស្ពានប្រសូតិស្រាប់តែតៃកុងរថយន្តបានជាន់ហ្វាំងទាំងប្រថុចញ៉ុចបណ្តាលឱ្យដែកដែលនៅលើរឺម៉ករថយន្តប៉ែកខាងក្រោយបានរអិលរួលមកខាងមុខបុកប៉ះនិងកាប៊ីនក្បាលរថយន្តគៀបអ្នកបើកបរគៀបជាប់ក្នុងរថយន្តរងបួសធ្ងន់ក៏ប៉ុន្តែពុំបានបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាគាស់កាប៊ីនក្បាលរថយន្តយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងដោយឡែករថយន្តត្រូវបានសមត្ថកិច្ចធ្វើការស្ទួចយកទៅរក្សាទុកនៅការិយាល័យជំនាញ។ មូលហេតុគ្រោះថ្នាក់
ចរារណ៏ខាងលើនេះបណ្តាលមកពីបើកបរនិងការផ្ទុកអីវ៉ាន់ខាងក្រោយខ្វះការប្រុងប្រយ័ត្ន ៕ ដោយ ៖ វ៉ៃកូ