ភ្ញៀវទេសចរមួយក្រុម ពិតជាបានជួបបទពិសោធន៍វេលានៃជីវិតដ៏សែនរីករាយមួយ គ្រាដែលពួកគេបានប្រាស្រ័យយ៉ាងស្និទ្ធស្នាល ជាមួយសត្វតោញីឈ្មោលមួយហ្វូង នៅក្នុងកសិដ្ឋានមួយនៅក្នុង South Africa ។
វីដេអូឃ្លីបនេះ ដែលត្រូវបានថតនៅកាលពីថ្ងៃទី២៤ ខែកុម្ភៈ ស្ថិតនៅជិត Johannesburg បានបង្ហាញឲ្យឃើញម្ចាស់កសិដ្ឋាន ត្រូវបានផ្តល់ការស្វាគមន៍ និងភាពស្និទ្ធស្នាលយ៉ាងខ្លាំង ពីសំណាក់តោឈ្មោល១ក្បាល និងតោញី២ក្បាល ។
ម្ចាស់កសិដ្ឋានឈ្មោះ Josh Berman បានប្រាប់ Newsflare ឲ្យដឹងថា៖ «សត្វតោទាំងនោះចាត់ទុកគាត់ជាអ្នកមានអំណាចអស្ចារ្យម្នាក់ ហើយសូម្បីប្រឡែងលេងជាមួយសត្វៗឆ្កែរបស់គាត់នៅក្នុងកសិដ្ឋាន ។ គាត់បានទុកពួកវានៅក្នុងដីចម្ការដ៏ធំ ហើយចិញ្ចឹមបីបាច់មើលថែពួកវាយ៉ាងល្អណាស់ ដែលធ្វើឲ្យពួកវាស្រលាញ់គាត់យ៉ាងខ្លាំង ដូចដែលត្រូវបានឃើញនៅក្នុងវីដេអូ» ។
គាត់បានចិញ្ចឹមពួកវានៅឯផ្ទះរបស់គាត់ នៅក្នុង Sandton ហើយទីបំផុត ក៏បាននាំយកពួកវាមកកាន់កសិដ្ឋានឯកជននេះតែម្តង ៕ រក្សា