លោកហេងៃ រតនា អគ្គនាយកស៊ីម៉ាក់ តាមរយៈហ្វេសប៊ុកនៅថ្ងទី 1 ខែមីនាឆ្នាំ 2019 លោកបានសរសេរថាស្មានថាខ្មាំងផ្លោង កាំភ្លើងធំចូលផ្ទះសំណាក់ នៅផ្សារព្រំខេត្តប៉ៃលិន។
គ្រាប់កាំភ្លើងធំ១៣០មីលីម៉ែត្រផ្ទុះ ដោយសារដុតសំរាម ក្បែរផ្ទះ ដុតពំនូកភ្លើងនោះ ចំលើគ្រាប់កាំភ្លើងធំ១៣០មីលីម៉ែត្រ ក៏ផ្ទុះជា២បំណែក ដោយមានមួយបំណែកខ្ចាត់ផ្លោងចំងាយប្រហែល៤០០ម ទៅលើផ្ទះសំណាក់ ធ្លាយដំបូល និងពិតានចូលបន្ទប់ដេកតែម្តង។
លោកអគ្គនាយកស៊ីម៉ាក់បានបន្ថែមថា សំណាងល្អគ្មានបង្កគ្រោះថ្នាក់មនុស្សឡើយ។ នេះហើយមរតកសង្គ្រាម ទោះបីសង្គ្រាមចប់ទាំងស្រុងហើយ នៅតែបន្តមានគ្រាប់ផ្លោងដាក់ផ្ទះសំណាក់ទៀត៕ ដោយ ៖ កូឡាប