Friday, February 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​សេ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ចំនួន ១៥​ខ្នង នៅ​ស្រុក​ស្រី​សន្ធរ​

កំពង់ចាម​៖ នៅវេលា​ម៉ោង​១៥​និង​១៦​នាទី​រសៀល ថ្ងៃ​សុក្រ ទី​០១ ខែមីនា ឆ្នាំ​២០១៩ ក្រោយពី​ទទួលបាន​ព័ត៌មាន ករណី​គ្រោះ​អគ្គីភ័យ​មួយ​កើតឡើង​នៅ​ខេត្តកំពង់ចាម ស្ថិតក្នុង​ភូមិ​ស្វាយ​តា​នា​ន់​”​ខ​” ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ ភ្លាមៗ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​ពន្លត់អគ្គីភ័យ​ចេញ​រថយន្ត​ចំនួន​០៦​គ្រឿង ទាំង​ខេត្ត​និង​ស្រុក ចេញ​ប្រតិបត្តិការ​ជាបន្ទាន់ និង​សុំ​ការសហការ​ភ្លាមៗ ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល នូវ​រថយន្ត ០២​គ្រឿង​បន្ថែមទៀត របស់​អធិការដ្ឋាន​ស្រុក​មុខកំពូល និង​ស្រុក​ខ្សាច់កណ្ដាល សរុប​រថយន្ត​ប្រើប្រាស់​ក្នុង​កិច្ចប្រតិបត្តិការ ចំនួន ០៨​គ្រឿង ។​

ក្នុងនោះ​រថយន្ត​អគ្គីភ័យ ០៣​គ្រឿង បាន​ទៅដល់​កន្លែងកើតហេតុ នៅវេលា​ម៉ោង ១៥​និង​៥០​នាទី​។ អគ្គីភ័យ​ត្រូវបាន​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង ១៦​និង​៤២​នាទី ។ មូលហេតុ​បណ្ដាលឱ្យ​កើត​អគ្គីភ័យ គឺ​មកពី​ផ្ទុះ​សេ​ខ្សែភ្លើង និង​ទំហំ​នៃ​ការ​ខូច​ខាតៈ ឆេះ​ផ្ទះ​អស់​ចំនួន ១៥​ខ្នង ៕ ដោយ​៖ កូ​ឡាប​