Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​វា​ស្រវឹង​ហើយ​ចង់ “​ល្បី​” បែបនេះ នៅ​បិទ​ចរន្ត​ភ្លើង​ធ្វើ​ស្អី ទុក​ឲ្យ​វា​ឆេះ​…​ងាប់​ទៅ​! (វីដេអូ)

spot_img

​ក្រោយពេល​ស្រវឹងស្រា​ជោគជាំ បុរស​ចិន​ម្នាក់​បាន​តោង​ឡើង​បង្គោល​ភ្លើង រួច​ដើរ​លើ​ខ្សែភ្លើង ហាក់​ចង់​បញ្ជាក់ថា​គេ​…​អស្ចារ្យ​ណាស់​! ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង Quanzhon ខេត្ត Fujiang ប្រទេស​ចិន កាល់ពី​ថ្ងៃទី​២០ កុម្ភៈ កន្លងមក​។ ភ្នាក់ងារ​ស​ង្ក្រោះ​បាន​ទាក់ទង​ក្រុមហ៊ុន​អគ្គិសនី​ភ្លាមៗ សំណូមពរ​ឲ្យ​ផ្តាច់​ចរន្ត​ភ្លើង​នៅ​តំបន់​នោះ ហើយ​ពួកគេ​ប្រឹង​ចរចា​ឲ្យ​បុរស​នោះ​ចុះមក​ដី​វិញ ។​

​ប៉ុន្តែ​ជន​ស្រវឹង ហាក់ដូច​ពុំ​អើពើ ហើយ​បន្ត​ដើរ​លើ​ខ្សែភ្លើង​ប្រៀបដូចជា​កំពុង​សម្តែង​សៀក ។ ឃើញបែបនេះ​ភ្នាក់ងារ​សង្គ្រោះបាន​យក​ពូក​ខ្យល់​មក​ដាក់​ចំ​ពី​ខាងក្រោម ក្រែងលោ​វា​ធ្លាក់ចុះ ។​

…៣​ម៉ោង​កន្លងផុត តែ​បុរស​ប្រមឹក​ពុំ​ព្រម​ចុះ ធ្វើ​ឲ្យ​ភ្នាក់ងារ​សង្គ្រោះ​ប្រើ​វិធី​ចុងក្រោយ​គឺ​ចាត់​ឲ្យ​បុគ្គលិក​ខ្លួន​ឡើងលើ​ខ្សែ​កា​ប្លិ៍​ចូល​កៀក រួច​ច្រាន​បុរស​នោះ​ឲ្យ​ធ្លាក់ចុះ​មកលើ​…​ពូក​ខ្យល់ ។​

​ពិតជា​ស្រវឹង​មិនដឹង​ងាប់ ឬ​វា​ចង់​…​ងាប់​!

​ចន្ទ្រា​

spot_img
×