ថ្មីៗនេះលើវេទិកា “ស្រឡាញ់សត្វ” មួយ កញ្ញាម្នាក់មានឈ្មោះ HL បានថតឃ្លីបបញ្ចុកបបរឲ្យឆ្មា អមនឹង Caption ថា ៖ “មិនដឹងថាវាស្រួល ឬយើងវេទនាទេ ។ ពីតូចដល់ធំពេលស៊ីទាល់តែគេបញ្ចុក មិនបញ្ចុកមិនព្រមស៊ី ។ ឥឡូវទើបដឹងថាអ្នកណាកម្មករ អ្នកណាម្ចាស់ហើយណា៎! ។”
ប្រាវៗ! សុទ្ធតែការរិះគន់កែលម្អរ កុំយកស្លាបព្រាបញ្ចុកហើយប្រឹងរុកបញ្ចូល មើលមុខវាទៅ វា”សប្បាយចិត្ត” ទេ ។ គប្បីដឹងថាច្រមុះរបស់ឆ្មាវាងាយច្រាលអាហារណាស់ ។ ធ្វើបែបនេះពុំមែនស្រឡាញ់ទេគឺ…សម្លាប់វា! ។
ម្យ៉ាងទៀត ឆ្មាពុំត្រូវការជាតិម្សៅច្រើនពេកនោះទេ ការឲ្យវាផឹកទឹកដោះគោបែបនេះ ប្រាកដជាស្លាប់ដោយសារ…ឈ្លក់ ។ ពិសេសទៀតគឺការ “បំពេញបន្លែបៃតង” …ពិតជាគួរឲ្យអស់សំណើចណាស់! ។
គេបានពន្យល់ណែនាំថា ៖ ល្អបំផុតគឺឲ្យវាផឹក វាស៊ីដោយខ្លួនវា ។ ម្ចាស់ល្អគឺលៃលកអាហារគ្រប់ជីវជាតិឲ្យវា ថែសម្អាតវាជាការស្រេច។
យ៉ាងនេះក្តីក្មេងរឹងរូសម្នាក់នេះនៅបានឆ្លើយតបទាំងងងឹតងងុលថា ៖ “ពិបាកស្អឺ! វាស៊ីបបរជីវិត ឆ្ងាញ់ជាងមនុស្សទៀត! ពីតូចដល់ធំស៊ីតែអីចឹង អ្នកណាមិនដឹងចេះតែនាំវាវេទនា!” ។
នេះបានថា ប្រដៅអ្នកច្រឡំថាខ្លួនចេះ ពិតជាលំបាកមែន!!!
ចន្ទ្រា