នេះគឺជារឿងពិតគួរឲ្យអស់សំណើចរបស់សុនក “ជើងល្អ” មួយក្បាលដែលធ្វើឲ្យម្ចាស់របស់វាប្រឈមនូវរឿងរ៉ាវស្មានពុំដល់…។
យប់មួយនោះ នាងជាភរិយានិងស្វាមី Laura ហើយ Kylekrier រស់នៅក្រុង Concardia រដ្ឋ Kancas បានព្រលែងឆ្កែសំណព្វរបស់ខ្លួនឲ្យចេញក្រៅផ្ទះ ដើម្បី “អនាម័យ” តាមទម្លាប់ធម្មតា ។ ស្មានពុំដល់ថា ឆ្លៀតឱកាសនោះវានៅ “ដើរលេង” បាត់មិនខ្ចីត្រឡប់មកវិញ ។
អ្នកទាំង២ បានឆ្លៀតពេលដើររកវាគ្រប់កន្លែង តែពុំឃើញសោះ ចុងក្រោយវាអស់សង្ឃឹមគិតថាពួកគេបាត់ឆ្កែសម្លាញ់ហើយ ។
ប៉ុន្តែនៅព្រឹកមួយនោះ ប្តីប្រពន្ធ Krier ស្រឡាំងកាំងយ៉ាងខ្លាំង ពេលឮគេប្រាប់ថា បានឃើញឆ្កែខ្មៅនេះ វាកំពុងដើរលេងកន្លែងមួយស្ថិតនៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីផ្ទះរួមនឹងគ្នីគ្នាវា១ក្បាលទៀត ។
ពួកគេជិះរថយន្តឆ្ពោះទៅកន្លែង ដែលគេប្រាប់ ក៏ប្រទះឃើញវាកំពុងហក់លោតលើវាលស្រែក្បែរពំនូកចំបើងមួយ ។
ប៉ុន្តែពេលវាដើរសំដៅពួកគេនោះ នៅមានក្លើម្រាក់គេ២ក្បាលទៀត ក្នុងនោះ “១ក្បាល” គឺជាពពែទៅវិញ! ។ ពួកវាលោតឡើងរថយន្តតាម “អាខ្មៅ” ជាមិត្តម្រាក់ដែរ ។ លើឡានពួកវាប្រឡែងគ្នាលេងយ៉ាងសប្បាយ ។
នៅមិនទាន់ចប់ទេ! ប៉ុន្មានថ្ងៃក្រោយម្ចាស់ពពែបានមកទាក់ទងសុំយកទៅវិញ ។ មិនបានប៉ុន្មានផងដល់ពេលម្ចាស់ឆ្កែស ។
គិតៗទៅសត្វវាចិត្តទូលាយមែន! មិនថាក្នុងអម្បូរទេ ក្រៅអម្បូរក៏អាចរាប់អានជា… ក្លើម្រាក់បានដែរ ។