ជាការពិតណាស់ គ្រោះថ្នាក់ជូនកាលពេលខ្លះ ក៏ដោយសារតែជនរងគ្រោះដែរ ដែលធ្វើដំណើរពុំចេះមានការប្រុងប្រយ័ត្ន ដោយសារតែផ្តោតអារម្មណ៍ទៅលើអ្វីមួយ សំខាន់ជាងអាយុជីវិតខ្លួនឯង ខណៈកំពុងនៅលើដងផ្លូវ ។ ជាក់ស្តែង ស្រីស្អាតម្នាក់នេះ ចាត់ទុកជាជីវិតថ្លៃហើយ ដែលរថយន្ត១គ្រឿងបើកយ៉ាងលឿន បានចាប់ហ្វ្រាំងទាន់ពេលវេលា កុំអីហេតុការណ៍គួរឲ្យរន្ធត់មិនថាយ៉ាងណានោះទេ ។
តាមរយៈវីដេអូឃ្លីប បានបង្ហាញស្រីស្អាតម្នាក់បានដើរចេញពីផ្លូវខាងស្តាំដៃ ឆ្លងទៅខាងឆ្វេង ដោយដើរកាត់មុខរថយន្ត១គ្រឿងកំពុងចតនៅលើដង ខណៈរវល់ជាប់និយាយទូរស័ព្ទជាប់ត្រចៀក ដោយពុំប្រុងប្រយ័ត្ននឹងរថយន្ត១គ្រឿងទៀត ចូលមកដល់យ៉ាងលឿននោះទេ ។ ទោះយ៉ាងណា នាងពិតជាសំណាងហើយ ដែលរថយន្តបានគ្រប់គ្រងចាប់ហ្វ្រាំងទាន់ពេលវេលា ៕ រក្សា