មីកញ្ចប់ជាអាហារពេញនិយម ព្រោះវា “ឆ្ងាញ់” ទាមទារពេលវេលាចម្អិន តែប្រមាណ ៣នាទីគឺរួចស្រេច ។ ប៉ុន្តែការបរិភោគវាជាប្រចាំត្រូវបានអ្នកជំនាញការខាងអាហារប្រាប់ថា វានឹងបង្ករអន្តររាយដល់សុខភាពស្មានពុំដល់ ។
ដំបូងឡើយគួរដឹងពីប្រវត្តិនៃការចាប់កំណើត “មីបរិភោគភ្លាម” ។ ក្រោយសង្គ្រាមលោកលើកទី II គ្រោះអត់ឃ្លានបានទន្ទ្រានប្រទេសជប៉ុន ស្បៀងអាហារខ្វះខាតយ៉ាងធ្ងន់ធ្ងរ ។ ពេលនោះអាមេរិកបានបានជំនួយឲ្យជប៉ុននូវម្សៅមី១ចំនួន រួចទូន្មានឲ្យជប៉ុនផលិតនំប៉័ង ដើម្បីសង្គ្រោះគ្រោះទុរភិក្ស ។
ពេលនោះមានបុរសម្នាក់ឈ្មោះ Momofuku Ando គិតឃើញថា ហេតុអ្វីក៏ធ្វើនំប៉័ង? ក្នុងពេលដែលសរសៃមីក៏ផលិតពី…ម្សៅមីដូចគ្នា -ហើយវាជាអាហារប្រពៃណីដ៏យូរលង់របស់ជប៉ុនទៀត !។
Momofuku Ando
បុរសរូបនេះបានចំណាយពេលយ៉ាងច្រើនដើម្បីស្រាវជ្រាវមីកញ្ចប់ ។ មីកញ្ចប់រស់ជាតិសាច់មាន់បានចាប់កំណើតមុនគេ ។
ពីនោះមកមីកញ្ចប់តែងជាផលិតផល “ប្រកួតប្រជែង” រហូតទល់បច្ចុប្បន្ន ព្រោះវាឆ្ងាញ់សម្បូររសជាតិ ហើយងាយស្រួល ។ ឃ្លានពេលណាហូបពេលនោះ ។
ថ្មីៗនេះមានព័ត៌មានមួយពីបញ្ហា “ស៊ីមី១ចានថ្លើម ធ្វើការជិត ៣២ថ្ងៃ ដើម្បី “ចម្រាញ់” -ពិតណាស់វាពិបាកនឹងជឿ! ។
ប៉ុន្តែតាមលោកវ៉ាង តុកហ្វុង ស្ថាបនិកក្លិបអាហាររូបបត្ថម្ភប៉េកាំង និងជាអ្នកជំនាញខាងអាហាររូបត្ថម្ភល្បីល្បាញនោះ បានបញ្ជាក់ថា ៖ ព័ត៌មាននេះមានមូលដ្ឋានត្រឹមត្រូវ ។
លោកបន្ត ៖ ក្នុងមីមានសារធាតុបន្ទាប់បន្សំចំនួន ២៥ ដែលត្រូវបានគេបញ្ចូលក្នុងសរសៃមី (ម្សៅមី)… ហើយសារធាតុទាំងនេះជាអាទិ៍ សារធាតុក្លិនចម្រុះ សារធាតុសម្រាប់ការពារទុកបានយូរ… វាពិតជាពិបាកបំប្លែង ហេតុនេះថ្លើមត្រូវការពេល ៣២ថ្ងៃ សម្រាប់ “ដោះស្រាយ” ។
គ្រោះថ្នាក់ដែលមីកញ្ចប់នាំមកពិតជាលើសពីការស្មាន វាបណ្តាលឲ្យ ៖
-កង្វះប្រូតេអ៊ីន និងបន្លែ ៖
-ធ្វើឲ្យកើតជំងឺបេះដូងសរសៃឈាម ទឹកនោមផ្អែម…
-បង្កភាពធាត់ស្អៀច…
-ការវិវត្តន៍នៃភាពចំណាស់របស់កោសិកាលឿន…
ទាំងនោះបង្កឲ្យមានជំងឺ លើសឈាម សរសៃឈាមរឹងព្រោះលើសជាតិខ្លាញ ស្ត្រូក… ។ ក្រលៀនប្រឈមនឹងបញ្ហា ។
អ្នកជំនាញអាហាររូបត្ថម្ភ ក៏បានទូន្មានពីវិធីខ្លះ ដើម្បីស្ថារស្ថានការណ៍កុំឲ្យធ្ងន់ធ្ងរពេកគឺ ៖
-បន្ថែមគ្រឿងយ៉ាងច្រើន ១/៤ នៃកញ្ចប់គ្រឿងទេស មានក្នុងកញ្ចប់មី (ដោយឡែកតែអំបិលក្នុងមី១កញ្ចប់ លើសស្តង់ដាអំបិល១ថ្ងៃ ៦ដង) ។
-ត្រូវដឹងថាម្សៅនៃមីមានអំបិលតែ ១,៨ក្រាមប៉ុណ្ណោះ តែនៅក្នុងកញ្ចប់គ្រឿងទេសមានដល់ទៅ ៤,៨ក្រាម (មនុស្សម្នាក់ហូបអំបិល១ថ្ងៃ យកល្អត្រឹម ៦ក្រាម តែ១កញ្ចប់មីនិងគ្រឿងទេសមានអំបិល ៦,៦ក្រាម ។
ហេតុនេះគប្បីបន្ថែមបន្លែបៃតងសាច់ ស៊ុតបន្ថែម ដើម្បីបំពេញកង្វះខាតប្រូតេអ៊ីន ជាតិកាកសរសៃ… ដែលក្នុងកញ្ចប់មីគ្មាន ។
ទន្ទឹមនោះគប្បីស្រង់យកតែសរសៃមីហូបបានហើយ បើអ្នកពុំចង់ “ខាតបង់” អាយុនោះ ។
ល្អបំផុតគឺកុំបរិភោគមីជាប្រចាំ (ម្តងម្កាល) ឬធ្វើទឹកស៊ុបខ្លួនឯង រួចយកតែមីមកបរិភោគបានហើយ (ដូចជាទឹកស៊ុប) ៕ ចន្ទ្រា