គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារខណ្ឌដង្កោ បានស្តារកាយភក់ និងសំរាមចេញពីប្រឡាយម័លបានចំនួន១៤ថ្ងៃហេីយ ដោយសម្រេចការងារបានប្រវែង ៧៩០ម៉ែត្រ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនាក្នុងរដូវវស្សានេះ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី០៨កក្កដានេះថា៖ ការងារស្តារប្រឡាយម័ល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងសរុប ៣៣០០ម៉ែត្រ ទទឹង ២៥ម៉ែត្រទៅ ៣០ម៉ែត្រ ក្រុមការងារបានស្តារកាយភក់ និងសំរាមចេញពីប្រឡាយនេះ តាំងពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយប្រេីប្រាស់គ្រឿងចក្រចំនួន២គ្រឿង។ ចំពោះមុខ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ
មានរយៈពេល ១៤ថ្ងៃហេីយ ការងារស្តារសម្រេចបានប្រវែង ៧៩០ម៉ែត្រ ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការងារនេះដែរ ក្រោយ ការ ស្តារ សំរាម ចេញ រួច រាល់ ក្រុម ការងារ នឹង បន្ត បុក ស៊ីផាយ ដើម្បី បញ្ចប់ នៅ ចំណុច ដែល នៅសេសសល់ ។ ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការណែនាំពីឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។
ជាមួយគ្នានេះ លោក ស្រី ដោ សម្ផស្សក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕រក្សាសិទ្ធដោយ៖ សុទ្ធលី














