ក្រុមហ៊ុនស្បៀងអាហារមួយនៅប្រទេសចិន បានផលិតចេញសរសៃមីមានបណ្តោយជាង ៣គីឡូម៉ែត្រ ហើយត្រូវបានសៀវភៅឯកត្តទកម្មពិភពលោក ហ្គីណេសទទួលស្គាល់។
ក្រុមហ៊ុនស្បៀងអាហារ Xiangnian នៅប្រទេសចិន បានល្បីល្បាញពេញពិភពលោក បន្ទាប់ពីពួកគេផលិតបានសរសៃមីបានដល់ទៅ ៣.០៨៤ម៉ែត្រ ។ ដូច្នេះក្រុមហ៊ុសរសៃមីរបស់ក្រុមហ៊ុមអាហារ Xiangnian ត្រូវបានសៀវភៅហ្គីណេស ទទួលស្គាល់ជាសរសៃមីវែងជាងគេពិភពលោក ដោយបានបំបែកឯកទត្តកម្មរបស់សរសៃមីវែងបំផុត មុននោះដែលមានប្រវែង ៥៤៨,៧ម៉ែត្រ បង្កើតឡើងនៅជប៉ុននាឆ្នាំ ២០០៧។
ខ្សែវីដេអូដែលបង្ហោះផ្សាយលើឆាណែល ផ្លូវការនៃសៀវភៅឯកត្តទកម្មពិភពលោក លើបណ្តាញ Youtube បង្ហាញឲ្យឃើញដំណើរផលិតសរសៃមី ហើយយកវាទៅបម្រើឲ្យអតិថិជនដោយពុំយកកម្រៃ៕ ចន្ទ្រា