Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្ងង់​មែន​! ខឹង​ប្រពន្ធ​ដល់ក មិនដឹង​ធ្វើ​អ្វី​ដើម្បី​បន្ធូរ​កំហឹង​ក្រឡេកឃើញ​ប៉័ងតោ​ក៏​លើ​កកាប់​…​ខ្លួនឯង​អស់​ម្រាម ៤ !

​ថ្មីៗ​នេះ​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទញយ Lanzhou ខេត្ត Gansu ប្រទេស​ចិន​បាន​ធ្វើ​ការវះកាត់​ម្រាមដៃ ដែល​រលេះ​ចេញ​ឲ្យ​បុរស​អាយុ ៣៥​ឆ្នាំ​ម្នាក់ ។ ប្រការ​ដែល​គួរ​ឲ្យ​ហូសចិត្ត​នោះ​គឺ​ម្រាមដៃ ៤ ដែល​ដាច់​រលេះ​ចេញ​ពុំមែន​ដោយសារ​គ្រោះថ្នាក់​អ្វី​ទេ តែ​គឺ​ជនរងគ្រោះ​…​បាន​កាប់​ខ្លួន​ឯង​តែម្តង ។​

កោតតែ​ចេះ​បន្ធូ​កំហឹង​បែបនេះ ។​

​ហេតុការណ៍​គឺ​នៅ​ថ្ងៃកើតហេតុ បុរស​រូប​នេះ​និង​ភរិយា​បាន​ផ្ទុះ​ជម្លោះ​ខ្លាំង​មួយ ។ គ្រា​កំសួល​កំហឹង​ឡើង​ដល់​កំពូល បុរស​រូបនេះ​បាន​ឈោង​ចាប់​យក​កាំបិតប៉័ងតោ​ក្បែរ​ខ្លួន​មក​កាប់​…​ដៃ​ខ្លួនឯង​តែម្តង ។ ស្ត្រី​ជា​ភរិយា​ពិតជា​ស្លន់ស្លោរ​យ៉ាងខ្លាំង​ប្រញាប់​នាំ​ប្តី​ទៅ​មន្ទីរពេទ្យ ។​

​វេជ្ជបណ្ឌិត​ប្រាប់ថា ថ្វី​បើ​ការវះកាត់​ត​ភ្ជាប់​បានសម្រេច​ក្តី​តែ​ពី​នេះ​តទៅ បុរស​រូប​នេះ​ពុំ​អាច​ប្រើប្រាស់​ចលនា​ដៃ​បាន​ដូច​មុន​ទៀត​ទេ ។​

ការវះកាត់​ត​ភ្ជាប់​ជោគជ័យ​

​ចែករំលែក​ប្រាប់ Pear video នៅលើ​គ្រែពេទ្យ បុរស​រូប​នេះ​ពោល ៖ “​ខ្ញុំ​យល់​ថា​ពុំគួរ​វាយ ឬ​ធ្វើឲ្យ​ប្រពន្ឌ​ឈឺចាប់​ទេ ។ ហេតុ​នេះ​ខ្ញុំ​បាន​ចាប់យក​កាំបិត​កាប់​ម្រាមដៃ​របស់​ខ្លួន​… ។ ខ្ញុំ​ពិតជា​បាន​ធ្វើ​រឿង​ល្ងង់ខ្លៅ​បំផុត​១” ។​

​ឥឡូវ​ពួកគេ​នាំគ្នា​ស្តាយក្រោយ​! យ៉ាងណា​ទាល់តែ​អស់​ម្រាម ៤ ទើប​ភ្ញាក់​ប្រាណ ។​

​ពាក្យចាស់​ពោល​ថា ៖ “​ខឹង​គេ​ឈឺ​ខ្លួនឯង គេ​មាន​ទៅ​ឈឺ​ស្អី​!” ហើយ​ខឹង​ខូច ខឹង​ខាត ខឹង​…​ខុស​” ដែរ​!

×