វីដេអូមួយបានបង្ហាញឲ្យឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុតមួយ នៅពេលដែលរថយន្តតូចស៊េរីទំនើបមួយគ្រឿង ត្រូវបានរថយន្តដឹកខ្សាច់ធុនធំ១គ្រឿង ក្រឡាប់កិនលើយ៉ាងពេញទំហឹង នៅចំណុចផ្លូវបំបែកមួយកន្លែងនៅក្នុងប្រទេសចិន កាលពីពេលកន្លងទៅនេះ ។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញឡានដឹកខ្សាច់ធុនធំ១គ្រឿង បើកបរក្នុងល្បឿនដ៏លឿន ។ ខណៈពេលដល់បំបែកមួយ ឡាននេះស្រាប់តែបួងចង្កួចបត់ភ្លាមៗទាំងល្បឿនកំពុងលឿន បណ្តាលឲ្យក្រឡាប់លើរថយន្តទំនើបពណ៌ខ្មៅ១គ្រឿង ដែលចូលមកដល់បត់ក្នុងទិសដៅស្របគ្នាយ៉ាងទំហឹងតែម្តង ។
សំណាងណាស់ ដែលរថយន្តទំនើបនោះ គ្រាន់តែត្រូវបានកិនជាប់ពីលើផ្នែកក្បាលខាងមុខ ហើយអ្នកបើកបរក៏ត្រូវបានក្រុមសង្គ្រោះ «រំដោះ» ចេញដោយសុវត្ថិភាព ៕ រក្សា