១.ខួរស្វា
មុខម្ហូបនេះ ប្រហែលស្រស់ឆ្ងាញ់ណាស់ ព្រោះវាត្រូវបានដួសចេញផ្ទាល់ពីប្រអប់ខួររបស់ស្វាដែលនៅ….មានជីវិត។
ដំបូងគេយកខ្សែលួសមកចងជាប់ស្វា រួចប្រើញញួរធុនតូចមួយគោះពីលើក្បាលវា ដើម្បីបំបែកប្រអប់ខួរ។ ចុងក្រោយអតិថិជនដាក់បន្ថែមគ្រឿងតាមចំណង់ចំណូលចិត្ត ហើយដួសវាបរិភោគ។
២.កូនកណ្តុរទើបញាស់
កូនកណ្តុរទើបញាស់ ត្រូវបានគេដាក់លើចានធំមួយ រួចបន្ថែមគ្រឿងគ្រៅ ហើយបរិភោគទាំងរស់តែម្តង ។
៣.សម្លរកន្ធាយរស់
ជនជាតិចិនច្នៃម្ហូបនេះ ដោយលាងសម្អាតកន្ធាយឲ្យបានស្អាតដាក់វាចូលឆ្នាំថែមគ្រឿងគ្រៅ រួចបិទគំរបមានគន្លឹះចាក់ជាប់។ បន្ទាប់មកគេចាប់ផ្តើមដុតភ្លើងសន្សឹមៗ នៅពេលដែលទឹកក្តៅបន្តិចម្តងៗ កន្ធាយនឹងផឹកទឹកគ្រឿងដើម្បីបន្ថយកំដៅ ហេតុនេះវាស្រូបយកគ្រឿងគ្រៅចូលក្នុងពោះដោយឯកឯង។ ពេលទឹកពុះក៏ជាវេលាដែលកន្ធាយត្រូវបានចម្អិនរួច ពួកគេក៏នាំគ្នាបរិភោគ។
៤.ជើងទាអាំងទាំងរស់
ជនជាតិចិន ប្រហែលជាឲ្យតម្លៃចំពោះកម្រិតស្រស់ “ញញឹម” នៃអាហារ ហេតុនេះឯងទើបគេគិតឃើញការអាំងជើងទាទាំងរស់តែម្តង។ តាមនោះ ពួកគេយកបន្ទះដែកមួយរួចលាបគ្រឿងពីលើ ហើយយកសត្វទាដែលគេបានសម្អាតរួចឲ្យមកដើរលើនោះ ចុងក្រោយពួកវាចាប់ផ្តើមហក់លោត។ ប្រការដែលគួរឲ្យព្រឺខ្លាចនោះ គឺពេលដែលជើងទាបានចម្អិនឆ្អិន តែសត្វទាគួរឲ្យអាណិតនោះនៅបន្តមានជីវិត។
៥.កំពឹសស្រវឹងស្រា
កំពឹសដែលនៅរស់ត្រូវបានគេទម្លាក់ចូលក្នុងចានស្រាក់ ពួកវានឹងផឹកស្រានេះមួយសប្បាយរហូតដល់ស្រវឹង។ ហេតុនេះអតិថិជន បានភ្លក់រសជាតិកំពឹស ក្រអូបឈ្ងុយផង ហើយក៏ស្រវឹងស្រឿងៗដោយសារស្រាផង៕ សូយន