កណ្តាល ៖ នគរបាល ស្រុកកៀនស្វាយបានឲ្យដឹងថា នៅ ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៩ មានករណីគំរាមកំហែងថានឹងសម្លាប់ ដោយបុរសជាប្តីដកកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធព្រោះរឿងប្រច័ណ្ឌ តែត្រូវឪពុកក្មេកប្រវាយប្រតប់ បណ្តាលផ្ទុះមួយគ្រាប់ត្រូវខ្លួនឯង ។
កើតតហេតុថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១១:៤០ នាទីចំណុចភូមិសំរោងក្អែរ៣ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។ ជនរងគ្រោះ ២នាក់ ៖ ១-ឈ្មោះ ឈួន ជេស ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល(ឪពុកក្មេកជនសង្ស័យ) ។ ២-ឈ្មោះ ឈួន រ៉ានី ភេទស្រីអាយុ ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ (ប្រពន្ធជនសង្ស័យ )។ ជនសង្ស័យម្នាក់ ឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋានន្តរសក្តិវរៈសេនីយ៍ត្រី មានទីលំនៅភូមិ លេខ៨សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រងរបួសសម្រាក នៅមន្ទីរពេទ្យព្រះកេតុមាលា ។ វត្ថុតាងចាប់យក ៖
១.អាវុធខ្លីK54 ១ដើមលេខ ៥៤៦៧០
២.មានគ្រាប់ចំនួន ០៧ គ្រាប់
៣.សំបកគ្រាប់ចំនួន ០១ គ្រាប់
៤.បង់ដែក០១ ។
ជនសង្ស័យនិងប្រពន្ធឈ្មោះ ឈួន រ៉ានីភេទ ស្រី អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើវេលាម៉ោង ១១:៣០ នាទីប្រពន្ធជនសង្ស័យបានជិះឡាន ឈ្នួល ពីភ្នំពេញមកផ្ទះឪពុកស្ថិតក្នុងភូមិ សំរោងក្អែរ៣ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាលរួចក៏ឲ្យបងស្រីឈ្មោះ ឈួន រ៉ាឌី ជូនទៅរកគ្រូទស្សន៍ទាយ ។ ពេលនោះជនសង្ស័យក៏បានជិះម៉ូតូ០១ គ្រឿងម៉ាក C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខមកដល់ផ្ទះដែររួចសួរឪពុកក្មេកថា ៖ ប៉ាមានឃើញប្រពន្ធខ្ញុំទេ ពេលនោះឪពុកក្មេកបានឆ្លើយប្រាប់ថា ៖ អត់ឃើញទេ ស្របពេលនោះឈ្មោះឈួន រ៉ាឌីបានឌុបប្រពន្ធជនសង្ស័យមកដល់ស្រាប់ តែជនសង្ស័យបានជេរប្រពន្ធថា ៖ មីចោរសំផឹងទើបមកពីអោបប្រុស ជេររួចជនសង្ស័យ ក៏ដកកាំងភ្លើងបាញ់ប្រពន្ធ តែត្រូវឪពុកក្មេក ស្ទុះទៅចាប់ដៃ ជ្រោងឡើងទៅលើ និងបានប្រវាយប្រតប់ជាមួយឪពុកក្មេក ពេលនោះក៏ឮស្នូរផ្ទុះអាវុធ ១ គ្រាប់ត្រូវចំក្រោមដោះខាងស្តាំជនសង្ស័យ ។ បន្ទាប់មកឪពុកក្មេក ជនសង្ស័យបានទូរស័ព្ទមកប្តឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងធំ ចុះជួយអន្តរាគមន៍ ពេលទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឲ្យប្រពន្ធជនសង្ស័យបញ្ជូនជនសង្ស័យទៅមន្ទីរពេទ្យព្រះកេតុមាលាជាមួយកម្លាំងប៉ុស្តិ៍ ២ នាក់ ។
ករណីនេះកម្លាំង ជំនាញបានសហការជាមួយកម្លាំងនគរបាលបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ និងមន្ទីរ ពេទ្យព្រះករតុមាលា ហើយបន្ត ចាត់ការតាមនីតិវិធី ៕ ដោយ ៖ កូឡាប