ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រពណតផាក ករណីរំលោភលើទំនុកចិត្តដកយកលុយក្រុមហ៊ុន ចាយអស់ចំនួន២៦១.២០០ដុល្លារ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី នៅចំណុចក្រុមហ៊ុនអចលនទ្រព្យណតផាក ផ្លូវ២០០៤ ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នគរបាលប៉ុស្តិ៍អូរបែកក្អម បានអោយដឹងថា ជនសង្ស័យ ឈ្មោះ TAN CHEE KEONG CHRISTOPHER ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរ ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យណតផាក ស្នាក់នៅផ្ទះជួល ផ្លូវ៤៩២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (មានសារធាតុញៀន) របួសជាំលើមុខ កាន់លិខិតឆ្លងដែនលេខ A24926868 ចំណែកជនរងគ្រោះឈ្មោះ ធិ ទេវី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យណតផាក ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុន)។ សម្ភារៈបាត់បង់ លុយដុល្លារចំនួន ២៦១.២០០ដុល្លារ ។
សមសមត្ថកិច្ចបានឲ្យ ដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យ បានចូលមកប្រទេសកម្ពុជា ដោយបានធ្វើការជាប្រធានផ្នែកលក់ របស់ក្រុមហ៊ុនអចលនទ្រព្យណតផាក ហើយ បានដកយកលុយពីក្រុមហ៊ុនចាយវាយ ចំនួន៥លើក សរុបជាទឹកប្រាក់ចំនួន ២៦១.២០០ ដុល្លារ លុះដល់ថ្ងៃកើតហេតុ ក្រុមហ៊ុន បានធ្វើការពិនិត្យបញ្ជី ទើបដឹងថា ជនសង្ស័យបានដកយកលុយរបស់ក្រុមហ៊ុនទៅចាយ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕ ដោយ ៖ កូឡាប