ប្រទេសចិនបានចោទប្រកាន់ពលរដ្ឋកាណាដាចំនួន ២នាក់ពីបទចារកម្ម ខណៈដែលភាពតានតឹងរវាង ប្រទេសទាំង ២កំពុងឡើងខ្លាំង ក្រោយពេលការធ្វើបត្យាប័នមេរបស់ក្រុមហ៊ុន Huawei ទៅកាន់ទឹកដីអាមេរិច កំពុងដំណើរការ។
អ្នកការទូតកាណាដាម្នាក់ឈ្មោះ Michael Kovrig និងម្នាក់ទៀតជាអ្នកជំនួញឈ្មោះ Michael Spavor ត្រូវបានអាជ្ញាធរចិនចាប់ និងឃុំខ្លួនកាលពីខែធ្នូ ឆ្នាំ ២០១៨ ក្រោយពេលមានការចាប់អ្នកស្រី Meng Wanzhou ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ Huawei នៅក្នុងប្រទេសកាណាដា តាមសំណើររបស់អាមេរិច។
អ្នកស្រីរងការចោទប្រកាន់ពីបទក្លែងបន្លំ និងល្មើទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង។
ជុំវិញការចោទប្រកាន់ពលរដ្ឋកាណាដានេះដែរ សារពត៌មានរដ្ឋចិនបានរាយការថា លោក Michael Kovrig រងការសង្ស័យពីបទធ្វើចារកម្ម និងលួចការសម្ងាត់ជាតិចិន អោយបរទេស។
ចំណែកលោក Michael Spavor រងការចោទប្រកាន់ថា បានផ្តល់ការស៊ើបការណ៍ដល់លោក Michael Kovrig ហើយគឺជាដៃគូស៊ើបការណ៍របស់គាត់។
ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ចិនមិនទាន់បានផ្តល់ពត៌មានលំអិតជុំវិញការចោទប្រកាន់ប្រឆាំងពលរដ្ឋកាណាដាទាំង ២នាក់នោះទេ ដោយគេគ្រាន់តែនិយាយថា ពួកគេទាំង ២នាក់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិចិន ៕ សុភ័ក្ត្រ
ប្រភព៖ BBC