Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​អាយុ ៨ ឆ្នាំ មាន​ទម្លាប់​ស៊ី​សក់​ខ្លួនឯង​អស់​រយៈពេល ៦ ឆ្នាំ ទីបំផុត​នៅ​ដើមឆ្នាំ ២០១៩ នាង​ត្រូវ​ជួប «​វិបត្តិ​» ហើយ​ចូល​ពេទ្យវះកាត់​ដុំ​សក់​ទម្ងន់​…

spot_img

​យោងតាម Mirror ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់ មកពី​ប្រទេស​ចិន ត្រូវ​វះកាត់ បន្ទាប់ពី​នាង​បាន​ស៊ី​សក់​របស់​ខ្លួនឯង អស់​រយៈពេល ៦ ឆ្នាំ​មកហើយ ។​

​ក្មេងស្រី​រូបនោះ​ដែលមាន​ឈ្មោះថា Feifei ដំបូង​បានចាប់ផ្តើម​ទំពា​រសក់​នៅពេល​នាង​មាន​អាយុ ២ ឆ្នាំ ហើយ​បាន​ឈប់​ទម្លាប់​ដ៏​ចម្លែក​នេះ​នៅ​ដើមឆ្នាំ ២០១៩ ។ ប៉ុន្តែ​នៅ​ខែកុម្ភៈ Feifei បានចាប់ផ្តើម​ឈឺចាប់​ក្រពះ​ធ្ងន់ធ្ងរ និង​មាន​រោគសញ្ញា​ក្អួត​ទៀតផង ។ ក្រពះ​របស់​នាង​ក៏​ហើម កើតចេញពី​សក់​ទាំងអស់​ដែល​នាង​ញ៉ាំ​។ បន្ទាប់ពី​ម្តាយ​របស់​នាង​បានដឹងថា កូនស្រី​របស់ខ្លួន​ត្រូវការ​ជំនួយ​ពី​អ្នកនាង គាត់​ក៏​ប្រញាប់ប្រញាល់​បញ្ជូន Feifei ទៅកាន់​មន្ទីរពេទ្យ Donghua ដែលមាន​ទីតាំងនៅ​ក្វាង​ដុង ប្រទេស​ចិន ។​

​វេជ្ជបណ្ឌិត Tang Shilong ដែល​ទទួលបន្ទុក​ព្យាបាល Feifei បានចាប់ផ្តើម​ធ្វើការ​សំអាត​ក្រពះ​របស់​នាង ។ ទោះជា​យ៉ាងណាក៏ដោយ គាត់​មិនអាច​រកឃើញ​កាកសំណល់​ចំណីអាហារ​ណាមួយ​ទេ ។ បន្ទាប់មក គាត់​បានធ្វើការ​ស្កេ​ន និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​គាត់​បាន​រកឃើញ​ដុំ​សក់​ទម្ងន់ ១.៥ គីឡូក្រាម ជាមួយនឹង​សំណល់​អាហារ​នៅក្នុង​ក្រពះ​របស់​នាង ។​

​នៅពេលដែល​ពុំ​អាចយ​កវា​ចេញ​បាន​តាមរយៈ​ការថត​ឆ្លុះ នោះ​លោក​វេជ្ជបណ្ឌិត Tang បានធ្វើការ​វះកាត់​លើ​រូបនាង ហើយ​បាន​គ្រប់គ្រង​យក​ដុំ​សក់​នោះ​ចេញពី​ខ្លួន​នាង​ដោយ​ជោគជ័យ ៕ រក្សា​

spot_img
×